ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលត្រូវបន្តជាអាទិភាពក្នុងការជ្រើសរើសគ្រូបង្រៀន

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 134

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រគល់សញ្ញាបត្រដល់គរុនិស្សិតគរុសិស្ស និងសម្ពោធអគារអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលត្រូវបន្តជាអាទិភាពក្នុងការជ្រើសរើសគ្រូបង្រៀន ទាំងគ្រូបង្រៀនមានក្របខណ្ឌ និងគ្រូបង្រៀនកិច្ចសន្យាបច្ចេកទេស និងយកចិត្តទុកដាក់ទៅលើការបំពេញបន្ថែមតម្រូវការគ្រូ និងប្រកបដោយគុណភាព គៀងគរនិងផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងការអភិវឌ្ឍទម្រង់សាលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បន្ថែមទៅលើការពង្រាយគ្រូក៏ដូចជាការជ្រើសរើសគ្រូដោយមានភាពបត់បែនឱ្យស្របទៅតាមតម្រូវការ និងស្ថានភាពសក្តានុពលនៅមូលដ្ឋាន៕

 

អត្ថបទទាក់ទង