ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឧបត្ថម្ភអង្ករដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋនៅតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥

ដោយ៖ សូ សែនឬទ្ធា ​​ | ថ្ងៃសុក្រ ទី៥ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ ផ្ទះហ្វេសប៊ុក 803

ឯកឧត្តមនាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បាននាំយកអង្ករ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ យោធភូមិភាគទី៥ កងទ័ពជើងគោក ដើម្បីចែកជូនដល់អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលមានការខ្វះខាត។

នាឱកាសនោះ ឧត្ដមសេនីយ៍ត្រី ហេង សូម៉ាយ៉ាត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានគោរពថ្លែងអំណរគុណដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់សុខទុក្ខកងកម្លាំង និងក្រុមគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស។ 

ជាការតបស្នងចំពោះគុណូបការៈដ៏ប្រពៃថ្លៃថ្លានេះ ថ្នាក់ដឹកនាំយោធិន អតីតយុទ្ធជន គ្រួសារយោធិន និងប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយតាមបីបាច់ថែរក្សាសម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រីផងដែរ៕