ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពគ្រូគឺជាកត្តាគន្លឹះនៅក្នុងការធានាគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេសក្នុងការអភិវឌ្ឍ

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 93
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពគ្រូគឺជាកត្តាគន្លឹះនៅក្នុងការធានាគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេសក្នុងការអភិវឌ្ឍ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គុណភាពគ្រូគឺជាកត្តាគន្លឹះនៅក្នុងការធានាគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេសក្នុងការអភិវឌ្ឍ

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រគល់សញ្ញាបត្រដល់គរុនិស្សិតគរុសិស្ស និងសម្ពោធអគារអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ» នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអប់រំបណ្តុះបណ្តាលគុណភាពនៃការអប់រំសំខាន់ណាស់ ហើយគុណភាពនៃការអប់រំគឺជាការកត្តាកំណត់នៃការអភិវឌ្ឍប្រទេស ដូច្នេះឆ្អឹងខ្នងនៃការអប់រំគឺគ្រូបង្រៀន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា គុណភាពគ្រូគឺជាកត្តាគន្លឹះនៅក្នុងការធានានៃគុណភាពអប់រំ និងសមត្ថភាពរបស់ប្រទេសក្នុងការអភិវឌ្ឍ ពោលគឺបើគ្រូមិនពូកែ សិស្សក៏មិនពូកែ ហើយបើធនធានមនុស្សមិនពូកែក៏ទៅប្រកួតមិនឈ្នះគេដែរ៕

អត្ថបទទាក់ទង