ខ្មែរប៉ុស្ដិ៍ Close

រដ្ឋបាលស្រុកសំបូរ ខេត្ដក្រចេះ ច្រានចោលការផ្សាយមិនពិតរបស់វិទ្យុអាស៊ីសេរី (RFA) ដែលបង្កប់បំណងញុះញង់អុចអាលឱ្យមានការយល់ច្រឡំ

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 73
រដ្ឋបាលស្រុកសំបូរ ខេត្ដក្រចេះ ច្រានចោលការផ្សាយមិនពិតរបស់វិទ្យុអាស៊ីសេរី (RFA) ដែលបង្កប់បំណងញុះញង់អុចអាលឱ្យមានការយល់ច្រឡំ រដ្ឋបាលស្រុកសំបូរ ខេត្ដក្រចេះ ច្រានចោលការផ្សាយមិនពិតរបស់វិទ្យុអាស៊ីសេរី (RFA) ដែលបង្កប់បំណងញុះញង់អុចអាលឱ្យមានការយល់ច្រឡំ

រដ្ឋបាលស្រុកសំបូរ ខេត្ដក្រចេះ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ជុំវិញការផ្សាយមិនពិតរបស់វិទ្យុអាស៊ីសេរី (RFA) ដែលបានបង្ហោះសារព័ត៌មានស្តីពី ក្រុមហ៊ុនវៀតណាម នឹងបន្តចុះដុតផ្ទះ និងគម្រាមចាប់ពលរដ្ឋកំពុងមានវិវាទដីធ្លី។

ជុំវិញការផ្សាយព័ត៌មានមិនពិតខាងលើនេះ រដ្ឋបាលស្រុកសំបូរ បានបំភ្លឺថា ករណីអគ្គីភ័យដែលបានឆេះផ្ទះប្រជាពលរដ្ឋ បានកើតឡើងតាំងពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចស្រែត្រាច ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជយ័ ខេត្តក្រចេះ ផ្ទះនោះជាខ្ទមចាំស្រែ ទំហំ ៤ម៉ែត្រ x ៦ ម៉ែត្រ ប្រក់ស្បូវ ជញ្ជាំងស្លឹក របស់ ឈ្មោះ នុន មនោរម្យ អាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះ បាង ហៀង អាយុ៣៩ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិកំពង់ព្នៅ ឃុំកោះខ្មែរ ស្រុកសំបូរ ដែលមូលហេតុដោយសារ ប្រពន្ធយកប្តីមកពេទ្យ ហើយកូននៅដាំបាយមិនប្រយ័ត្នបណ្តាលអោយរាលឆេះផ្ទះ និងពុំបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សទេ។

សេចក្ដីបំភ្លឺដដែលនេះបញ្ជាក់ថា ករណីនេះជាឧបទ្ទវហេតុសុទ្ធសាធ ពុំមានជាប់ពាក់ពន្ធ័នឹងបញ្ហាវិវាទដីធ្លី រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋនៅមូលដ្ឋានដូចការលើកឡើងរបស់វិទ្យុអាស៊ីសេរី (RFA) ឡើយ។

រដ្ឋបាលស្រុកសំបូរ គូសបញ្ជាក់ថា ការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA) គឺជាការបំភាន់មតិ ប្រឌិតរឿងឡើងក្នុងគោលបំណងញុះញង់ អុចអាល ដើម្បីឱ្យសាធារណៈជន និងបងប្អូនប្រជាពលរដ្ឋ មានការយល់ច្រឡំមកលើអាជ្ញាធរខេត្ត ស្រុក ផ្នែកមន្ទីរជំនាញ និងក្រុមហ៊ុន ដែលកំពុងខិតខំយកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយបញ្ហាវិវាទនៅមូលដ្ឋាន ប្រកបដោយសន្តិវិធី៕

អត្ថបទទាក់ទង