ខ្មែរប៉ុស្ដិ៍ Close

    ដរាបណាគណបក្សប្រជាជននៅបន្តឈ្នះឆ្នោតដឹកនាំប្រទេស គោលនយោបាយនៃការលើកលែងដីពន្ធកសិកម្មនៅតែបន្ដ

    ដោយ៖ សូ សែនឬទ្ធា ​​ | ម្សិលមិញ ម៉ោង 14:50 pm ព័ត៌មានទូទៅ 80

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដរាបណាគណបក្សប្រជាជននៅបន្ដមានឱកាសប្រជាជនគាំទ្របោះឆ្នោតឱ្យ គោលនយោបាយនៃការលើកលែងដីពន្ធកសិកម្មនៅតែបន្ដ ជាពិសសេសដីស្រែជាលក្ខណៈគ្រួសារ។

    សម្តេចធិបតី បានលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ ព្រមទាំងលែងត្រី ១,៥ លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

    សម្ដេចធិបតី បានបន្ដថា យើងបានផ្ដល់ចេញនូវការលើកលែងពន្ធ និងការនាំចូលសម្ភារៈកសិកម្ម គ្រឿងយន្ដឧបករណ៍កសិកម្ម មុខទំនិញដែលជាអាហាររូបត្ថម្ភសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋត្រូវលើកលែងពន្ធអាកររហូតដល់ឆ្នាំ២០២៣ ដើម្បីធានានូវតម្លៃ សមរម្យសម្រាប់បងប្អូនប្រជាពលរដ្ឋ។ អាករបន្ថែមលើការនាំចូល និងការផ្គត់ផ្គង់ទំនិញមួយចំនួន ថ្នាំ ចំណីសត្វ និងចំណីបន្ថែម ពូជសត្វផ្សេងៗក៏ត្រូវបានលើក ដើម្បីធ្វើយ៉ាងណាឱ្យធាតុផ្សំផលិតរបស់កសិករជួយកាត់បន្ថយ ដើម្បីកុំឱ្យថ្លៃដើមថ្លៃពេក។ អាករបន្ថែមលើការផ្គត់ផ្គង់ទំនិញនិងសេវាចំពោះសហគ្រាស ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

    សម្ដេចធិបតី បន្ថែមថា កន្លងទៅ២០១៩-២០២៣ រាជរដ្ឋាភិបាលបានលើកលែងនៅអាករបន្ថែម ការផ្គត់ផ្គង់ទំនិញ សេវាចំពោះសហគ្រាសដែលពាក់ព័ន្ធនូវការផលិតទាំងក្នុងស្រុក ទាំងការនាំចេញនៅស្រូវ អង្ករ ពោត សណ្ដែក ម្រេច គ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ។

    សម្ដេចធិបតី គូសបញ្ជាក់ថា សហគ្រាសដែលពាក់ព័ន្ធនូវការផលិតដំណាំទាំងអស់នេះ គឺត្រូវបានលើកលែងលើអាករបន្ថែម ហើយកាលពីឆ្នាំ២០២៣កន្លងទៅនេះ នៅក្នុងវេទិកាសាធារណៈ សម្ដេចធិបតី ក៏បានបន្ថែមចំនួន៥មុខទៀតដូចជា មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងការផលិតដូងប្រេង ហើយថែមការអនុគ្រោះនេះ២ឆ្នាំបន្ដទៀតដល់ឆ្នាំ២០២៤-២០២៥ ដើម្បីបន្ធូរ និងលើកទឹកចិត្ដដល់សហគ្រាសដែលពក់ព័ន្ធនឹងការនាំចេញ និងផ្គត់ផ្គង់ក្នុងស្រុកទៅលើទំនិញ និងផលិតផលទាំងអស់នេះ ដើម្បីធានាភាពប្រកួតប្រជែងពេល
    ចេញទៅខាងក្រៅ៕

    អត្ថបទទាក់ទង