ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 49

នៅក្នុងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ហើយរាជរដ្ឋាភិបាលក៏បានត្រៀមលក្ខណៈ និងកំណត់ទីតាំងបើកការដ្ឋានរួចរាល់ហើយដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រកាសបើកការដ្ឋានច្បាស់លាស់នេះ ដើម្បីកុំឱ្យមានការឃោសនាញុះញង់របស់អ្នកនយោបាយមួយចំនួន ពិសេសគឺអ្នកនយោបាយចាស់វស្សាមួយរួច ដែលបានបន្ទុចបង្អាក់គម្រោងនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ រួមទាំងបណ្តាអ្នកនយោបាយនានា ដែលបានចេញសារគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ៕

អត្ថបទទាក់ទង