ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ការធ្វើបុណ្យកុសល នាំមកនូវសន្តិភាព ហើយសន្តិភាពបានផ្តល់ឱកាសឱ្យយើងអាចធ្វើបុណ្យកុសលបាន

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ 52

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមម្លប់នៃសន្តិភាព យើងមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការបង្កើតសមិទ្ធផលថ្មីៗ ដើម្បីបម្រើដល់ការថែរក្សាចីរភាពនៃសុខសន្តិភាព និងការវិវត្តនៃជាតិមាតុភូមិ ឱ្យកាន់តែមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ។

សម្តេចធិបតី បានថ្លែងបន្តថា សន្តិភាពអាចឱ្យយើងធ្វើបុណ្យកុសលបាន ហើយការធ្វើបុណ្យកុសលនេះ ទើបនាំឱ្យមានសន្តិភាព។ នេះជាការប្រទាក់ក្រឡាគ្នា ពីព្រោះរាជរដ្ឋាភិបាលនៅក្នុងរយៈពេល៤៥ឆ្នាំនេះ បានដាក់គោលនយោបាយចេញ គឺកើតចេញពីការធ្វើបុណ្យនេះឯង ការដែលធ្វើបុណ្យធំជាងបំផុត គឺបុណ្យ ៧មករា ឆ្នាំ១៩៧៩ ដែលបានរំដោះអាយុជីវិតមនុស្សចេញពីសង្គ្រាម៕

អត្ថបទទាក់ទង