ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សនៅតែជាអាទិភាពគន្លឹះទី១នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 73

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ បន្តពីយុទ្ធសាស្រ្តចតុកោណ រាជរដ្ឋាភិបាល នៅតែផ្តោតអាទិភាពគន្លឹះទី១លើធនធានមនុស្សដែលជាចំណុចសំខាន់បំផុតនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា មូលធនមនុស្ស គឺជាដង្ហើមសេដ្ឋកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិ និងការថែរក្សាប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិរបស់យើង ដែលប្រការនេះហើយដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ទៅលើ សុខភាពនិងចំណេះដឹងរបស់ធនធានមនុស្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅក្នុងផ្នែកថែទាំងសុខភាព រាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ទៅលើចំណុចមួយចំនួនដូចជា៖ ១- គុណភាពសុខាភិបាល (Quality) ២- លទ្ធភាពក្នុងការប្រើប្រាស់ (Access) និង ៣- តម្លៃសមរម្យ (Suitable cost)៕

អត្ថបទទាក់ទង