ខ្មែរប៉ុស្ដិ៍ Close

សេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសិង្ហបុរី

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 94
សេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសិង្ហបុរី សេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសិង្ហបុរី

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១៥ និងជាលើកទី៥ ក្នុងតំបន់អាស៊ាន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបំពេញបេសកកម្មការទូតដ៏សកម្មក្លៀវក្លា ដោយបាននាំមកនូវសមិទ្ធផលថ្មីៗជាច្រើន ទាំងផ្នែកការទូត និងសេដ្ឋកិច្ច ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ ជាពិសេសគឺដើម្បីលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកអន្តរជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុខសុវត្ថិភាព នៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសសិង្ហបុរី ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់។

ខ្លឹមសារពិស្តារសូមអានសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល…!

 

អត្ថបទទាក់ទង