ខ្មែរប៉ុស្ដិ៍ Close

ក្រសួងរៀបចំដែនដី៖ អតិថិជនដែលលក់-ទិញដីឡូត៍និងផ្ទះរបស់បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ដែលបានបង់ថ្លៃគ្រប់ចំនួន អាចដាក់ពាក្យស្នើសុំចុះបញ្ជី ផ្ទេរកម្មសិទ្ធិបានហើយ

ដោយ៖ សម កុលបុត្រ ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 103
ក្រសួងរៀបចំដែនដី៖ អតិថិជនដែលលក់-ទិញដីឡូត៍និងផ្ទះរបស់បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ដែលបានបង់ថ្លៃគ្រប់ចំនួន អាចដាក់ពាក្យស្នើសុំចុះបញ្ជី ផ្ទេរកម្មសិទ្ធិបានហើយក្រសួងរៀបចំដែនដី៖ អតិថិជនដែលលក់-ទិញដីឡូត៍និងផ្ទះរបស់បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ដែលបានបង់ថ្លៃគ្រប់ចំនួន អាចដាក់ពាក្យស្នើសុំចុះបញ្ជី ផ្ទេរកម្មសិទ្ធិបានហើយ

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា អតិថិជនដែលលក់ទិញដីឡូត៍និងផ្ទះ របស់បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល អាចដាក់ពាក្យស្នើសុំចុះបញ្ជី ផ្ទេរកម្មសិទ្ធិនៅទីស្តីការក្រសួងរៀបចំដែនដីបានហើយ។

តាមសេចក្ដីជូនដំណឹងនេះ ក្រសួងដែនដីបានឱ្យដឹងថា បន្ទាប់ពីមានកិច្ចប្រជុំដោះស្រាយនិងមានការសម្របសម្រួលរបស់ក្រសួងកន្លងមក ភាគីអ្នកអភិវឌ្ឍបុរី និងភាគីម្ចាស់បំណុលរបស់បុរី បានឯកភាពគ្នាប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជន ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន (១០០%) រួចហើយ។

ក្នុងនោះ ក្រសួងរៀបចំដែនដី ក៏បានស្នើដល់លោក លោកស្រី ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន(១០០%) អញ្ជើញមកដាក់ពាក្យស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅបន្ទប់លេខ១១៧ ជាន់ទី១ ចាប់ពីថ្ងៃចន្ទ ទី២៧ ខែខុសភា ឆ្នាំ២០២៤ វេលាម៉ោង ២:០០នាទីរសៀលតទៅ នៅរៀងរាល់ម៉ោងធ្វើការ។

ជាមួយគ្នានោះ ក្រសួងបញ្ជាក់ជូនថា ចំពោះឯកសារដែលត្រូវយកភ្ជាប់មកជាមួយមានដូចជា៖ កិច្ចសន្យាលក់ទិញដីឡូត៍និង/ឬផ្ទះ(ច្បាប់ដើម), វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់(ច្បាប់ដើម), ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ដូចមានភ្ជាប់ជូនក្នុងឯកសារឧបសម្ព័ន្ធមួយ។

ក្រសួងដែនដីបញ្ជាក់ជូនផងដែរថា ចំពោះករណីអតិថិជនដ៏ទៃទៀតរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសម្របសម្រួលដោះស្រាយជាមួយភាគីពាក់ព័ន្ធបន្តទៀត៕

 

អត្ថបទទាក់ទង