ខ្មែរប៉ុស្ដិ៍ Close

បញ្ចប់ការបោះឆ្នោត! លោក Erdogan ឈ្នះឆ្នោត ជាប្រធានាធិបតីតួកគី អាណត្តិទី២

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 46
បញ្ចប់ការបោះឆ្នោត! លោក Erdogan ឈ្នះឆ្នោត ជាប្រធានាធិបតីតួកគី អាណត្តិទី២ បញ្ចប់ការបោះឆ្នោត! លោក Erdogan ឈ្នះឆ្នោត ជាប្រធានាធិបតីតួកគី អាណត្តិទី២

មេដឹកនាំ​នៃ​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍ (Justice and Development Party) និង​ជា​ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan បាន​ឈ្នះ​ការ​បោះឆ្នោត​សម្រាប់​អាណត្តិ​ទី២។


(លោក Recep Tayyip Erdogan)

លោក Sadi Guven ប្រធាន​ក្រុមប្រឹក្សា​កំពូល​នៃ​ការ​បោះឆ្នោត បាន​និយាយ​ថា លោក Erdogan ទទួល​បាន​សំឡេង​ភាគច្រើន នៃ​សំឡេង​ឆ្នោត​ដែល​មាន​សុពលភាព​ទាំង​អស់។

ជាមួយ​គ្នា​នេះ របាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ បាន​បង្ហាញ​ថា លោក Erdogan ទទួល​បាន​សំឡេង ៥៣% ពី​ការ​រាប់​សន្លឹក​ឆ្នោត ៩៩% ខណៈ​មេបក្ស​ប្រឆាំង លោក Muharrem Ince ទទួល​បាន​សំឡេង​ត្រឹមតែ ៣១% ប៉ុណ្ណោះ។


(លោក Muharrem Ince)

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ លទ្ធផល​ដែល​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ បាន​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ។ យ៉ាងណាមិញ លទ្ធផល​ចុង​ក្រោយ​បង្អស់ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​តែម្ដង។


(អ្នកគាំទ្រលោក Erdogan ដង្ហែក្បួនតាមដងផ្លូវក្នុងទីក្រុង Istanbul ដើម្បីអបអរ)

គួរ​រំលឹក​ឲ្យ​ដឹង​ថា ប្រធានាធិបតី​តួកគី វ័យ​៦៤ឆ្នាំ លោក Erdoğan បាន​ឈ្នះ​ឆ្នោត​អាណត្តិ​ទី១ កាល​ពី​ឆ្នាំ២០១៤ ហើយបាន​ឡើង​កាន់​អំណាច នៅ​ថ្ងៃ​ទី២៨ ខែ​សីហា៕

អត្ថបទទាក់ទង