ខ្មែរប៉ុស្ដិ៍ Close

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការហោះហើរត្រង់តួកគី-កម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំង ពីរមានការកើនឡើងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1384
    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការហោះហើរត្រង់តួកគី-កម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំង ពីរមានការកើនឡើងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ការហោះហើរត្រង់តួកគី-កម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំង ពីរមានការកើនឡើងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍

    លោកស្រី អាយដា អ៊ុនលូ (Ayda Unlu) ឯកអគ្គរដ្ឋទូតថ្មីរបស់តួកគីប្រចាំនៅកម្ពុជា បានថ្លែងនៅចំពោះមុខលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា នឹងប្រឹងប្រែងជំរុញឱ្យមានការហោះហើរត្រង់ពីតួកគី មកកាន់ប្រទេសកម្ពុជា ដើម្បីរួមចំណែកជំរុញវិស័យទេសចរណ៍ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកស្រី បានថ្លែងដូចនេះក្នុងឱកាសចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨នេះនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមើលឃើញពីផលវិជ្ជមានមួយចំនួនផងដែរ ប្រសិនបើមានការហោះហើរត្រង់រវាងតួកគី និងកម្ពុជា។ លោកបានលើកឡើងថា បើមានការហោះហើរត្រង់ពីតួកគី មកកាន់កម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ មានការកើនឡើងជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនក៏នឹងកាន់តែល្អប្រសើរផងដែរ។

    បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានសន្យាថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត និងកាន់តែមានលក្ខណៈបើកទូលាយថែមទៀត។ លោកស្រីថែមទាំងលើកឡើងទៀតថា វិស័យវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ចរបស់តួកគីនៅកម្ពុជា គឺនៅមានកម្រិតនៅឡើយ។ ដូច្នេះលោកស្រីនឹងខិតខំប្រឹងប្រែងក្នុងការប្រមូលយករាល់ព័ត៌មានទាំងឡាយរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយដល់អ្នកវិនិយោគតួកគី ដើម្បីទាញការវិនិយោគមកកាន់កម្ពុជា។

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញការរំពឹងទុកថា តាមរយៈកិច្ចប្រឹងប្រែង ក៏ដូចជាការប្តេជ្ញាចិត្តរបស់ឯកអគ្គរដ្ឋទូតតួកគីដែលនឹងធ្វើឱ្យទំនាក់ទំនងតួកគី-កម្ពុជាកាន់តែប្រសើរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា ប្រទេសកម្ពុជា និងតួកគី ត្បិតតែនៅឆ្ងាយពីគ្នាប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរគឺមានភាពជិតស្និទ្ធល្អប្រសើរ៕

    អត្ថបទទាក់ទង