ខ្មែរប៉ុស្ដិ៍ Close

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍ គឺសម្រាប់ប្រជាជន១៧លាននាក់

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 1251
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍ គឺសម្រាប់ប្រជាជន១៧លាននាក់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការអភិវឌ្ឍ គឺសម្រាប់ប្រជាជន១៧លាននាក់

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលខិតខំធ្វើការអភិវឌ្ឍ គឺសម្រាប់ប្រជាជន១៧លាននាក់។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត​ ចំនួន​​ ជិត២ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។​

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា អ្នកខ្លះមានទស្សនៈចង្អៀតចង្អល់ ដោយបាននិយាយថា រាជរដ្ឋាភិបាលអភិវឌ្ឍន៍សម្រាប់តែបក្ខពួកខ្លួនឯង តែបក្ខពួករបស់រាជរដ្ឋាភិបាលគឺប្រជាជនទាំងជាង១៧លាននាក់។

    សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការប្រើទស្សនៈចង្អៀតចង្អល់នេះហើយ ដែលធ្វើឱ្យពួកគេមិនដែលទទួលបានជ័យជំនះនោះ៕

    អត្ថបទទាក់ទង