ខ្មែរប៉ុស្ដិ៍ Close

រថយន្តហាយឡេនឌ័រ បុករះម៉ូតូឌ្រីសង់ និងម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៤នាក់ទៀតរបួសធ្ងន់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1002
រថយន្តហាយឡេនឌ័រ បុករះម៉ូតូឌ្រីសង់ និងម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៤នាក់ទៀតរបួសធ្ងន់រថយន្តហាយឡេនឌ័រ បុករះម៉ូតូឌ្រីសង់ និងម៉ូតូសណ្តោងរ៉ឺម៉ក បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៤នាក់ទៀតរបួសធ្ងន់

ខេត្តកំពត ៖រថយន្តហាយឡេនឌ័រ បុករះម៉ូតូឌ្រីមសង់មួយគ្រឿង និងជ្រុលចង្កូតទៅបុក ម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង៤នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងភូមិត្រសេកកោង ឃុំថ្មី ស្រុកទឹកឈូ ។

រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ស ស្លាកលេខភ្នំពេញ2AL-5918 អ្នកបើកបរឈ្មោះ ឈ ចាន់រ័ត្ន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងអ្នករួមដំណើរ៦នាក់ ស្ត្រីម្នាក់។ រថយន្តបង្កបានជ្រុលចង្កូតទៅបុកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ស្លាកលេខកំពត1B-5588 បើកបរឈ្មោះ ទេព សាំង ភេទប្រុស អាយុ៧០ឆ្នាំ និងអ្នករួមដំណើរឈ្មោះ មាស រ៉ា ភេទប្រុស អាយុ៦៥ឆ្នាំ។ ពួកគាត់ ទាំង២នាក់ រស់នៅភូមិទឹកក្រហម ឃុំកណ្តាល ស្រុកទឹកឈូ ជាមួយគ្នា រងរបួសធ្ងន់ដូចគ្នា។

ជាមួយគ្នានោះដែរ រថយន្តបង្កបានរេចង្កូត ទៅបុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងទៀត ម៉ាកសេ១០០ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយឈ្មោះ ងឹន តុង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យខេត្ត និងអ្នករួមដំណើរឈ្មោះ ព្រី សុខលីន ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រងរបួសធ្ងន់ ៕

អត្ថបទទាក់ទង