ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលនិងវឌ្ឍនភាពនៅក្នុងវិស័យធនធានទឹកនិងឧតុនិយម នឹងមិនអាចកើតមានបានទេ ប្រសិនបើកម្ពុជាពុំមានសន្តិភាព

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 50

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចុះជួយប្រជាជននៅក្នុងដំណាក់កាលរងគ្រោះដោយទឹកជំនន់ និងការជួយសង្រ្គោះស្រូវប្រាំងនៅតាមបណ្តាខេត្តក្នុងរយៈពេលប៉ុន្មានខែនេះ គឺជាស្នាដៃដ៏ធំរបស់មន្រ្តីជំនាញនៅក្នុងក្រសួងធនធានទឹកនិងស្ថាប័នចំណុះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធផលនិងវឌ្ឍនភាពនៅក្នុងវិស័យធនធានទឹក និងឧតុនិយមនឹងមិនកើតមានបានទេ ប្រសិនបើកម្ពុជាពុំមានសន្តិភាពពេញលេញ ឬពុំមានស្ថិរភាពនយោបាយនិងសង្គម និងសន្តិសុខសង្គម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប ក្នុងក្របខណ្ឌទូទាំងប្រទេសប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤» នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង