អ្នកគាំទ្រញាក់សាច់ ពេលឃើញ សាយ ចន្ត្រា បង្ហោះរូបអាក្រាតល្វែងលើ

ដោយ៖ លី វិទ្យា​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨​ | កំសាន្ដ & ប្លែកៗ | 0 |
អ្នកគាំទ្រញាក់សាច់ ពេលឃើញ សាយ ចន្ត្រា បង្ហោះរូបអាក្រាតល្វែងលើ អ្នកគាំទ្រញាក់សាច់ ពេលឃើញ សាយ ចន្ត្រា បង្ហោះរូបអាក្រាតល្វែងលើ

លោក សាយ ច​ន្ត្រា ជា​តារា​សម្តែង​វ័យក្មេង​មួយរូប ដែលជា​ទូទៅ​លោក​តែងតែ​បង្ហាញ​វត្តមាន​តាម​ខ្សែ​រឿង​ភាគ​ទូរទស្សន៍ និងចម្រៀង​កាយវិការ​ជារឿយៗ ហើយ​លោក​ក៏​តែង​តែង​ទទួលបាន​ការចាប់អារម្មណ៍​ពី​មហាជន​ផងដែរ ។​

​ដោយឡែក​នៅ​ប៉ុន្មាន​ម៉ោង​មុននេះ តារា​សម្តែង សាយ ច​ន្ត្រា បាន​បង្ក​ការចាប់អារម្មណ៍​មួយ​ដល់​មហាជន ពិសេស​អ្នកគាំទ្រ​របស់លោក​មាន​ភាព​ភ្ញាក់ផ្អើល ដោយ​លោក​បាន​បង្ហោះ​រូប​ខ្លួន​ប៉ុន្មាន​សន្លឹក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ជា​រូបភាព​សិច​ស៊ី​អាក្រាតកាយ​ល្វែងលើ​មួយ​ទំហឹង ទាំង​ខ្លួន​កំពុងស្ថិត​នៅលើ​គ្រែ ។ គេ​មិន​បានដឹង​ទេ​ថា រូបភាព​អាក្រាតកាយ​នៅលើ​គ្រែ​ដែល​បិទបាំង​ត្រឹម​ចំណុច​ពិសេស​បន្តិច​របស់​តារា​ប្រុស សាយ ច​ន្ត្រា ​បាន​បង្ហោះ​ជា​សាធារណៈ​នេះ ជា​រូបភាព​ស្ថិតក្នុង​ការសម្តែង​ឬ​យ៉ាងណា​ឡើយ ។​

​យ៉ាងណា​ក្រោយ​រូបថត​អាក្រាតកាយ​ល្វែងលើ​របស់​តារា​ប្រុស សាយ ច​ន្ត្រា បាន​ចរាចរ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​រួចមក បានធ្វើឱ្យ​មហាជន ពិសេស​អ្នកគាំទ្រ​របស់លោក​មួយ​ចំនួន​និយាយថា តារា​រូបនេះ​ពិត​ជាមាន​រាងកាយ​ស្រស់​សង្ហា ហើយក៏​ជាតា​រា​ប្រុស​ដែល​ហ៊ាន​ក្នុង​ការបង្ហាញ​រូបរាង​ស៊ី​អារម្មណ៍ និង រោលរាល​ម្នាក់ ។ យ៉ាងណា​ទន្ទឹមនឹងនោះ ក៏មាន​មតិ​ខ្លះ​សម្តែង​ការរិះគន់​ចំពោះ​រូបភាព​ដែល​សិច​ស៊ី​របស់​តារា​ប្រុស​រូបនេះ​ផងដែរ ។​

​ចង់ដឹងថា តារា​សម្តែង សាយ ច​ន្ត្រា បង្ហោះ​រូប​អាក្រាតកាយ​ស្ថិតក្នុង​កម្រិតណា? សូម​ទស្សនា​រូប​ខាងក្រោម៖

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង