ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បាននិងកំពុងសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ (ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត)

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 62

នៅក្នុងពិធីបើកជាផ្លូវការ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមប្រធានបទ «ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» នៅល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ (ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត) បន្ទាប់ពីផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ជាពិសេសបណ្តាខេត្តនៅជុំវិញទន្លេមេគង្គ និងបឹងទន្លេសាប លើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ការតភ្ជាប់ និងការដឹកជញ្ជូន៕

អត្ថបទទាក់ទង