ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ផ្អែកលើកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ រាជរដ្ឋាភិបាល នឹងបន្តកសាងសមិទ្ធផលប្រវត្តិសាស្រ្តបន្ថែមទៀត

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 61

ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែររស់នៅក្នុងប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ប្រមាណជាង១៦០០នាក់ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្អែកលើកត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ រាជរដ្ឋាភិបាល នឹងបន្តកសាងសមិទ្ធផលប្រវត្តិសាស្រ្តបន្ថែមទៀតនៅលើទឹកដីអង្គរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្អែកលើគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល ប្តេជ្ញាបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាដល់ការអភិវឌ្ឍជាតិប្រកបដោយនិរន្តរភាព៕

អត្ថបទទាក់ទង