ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញដល់ប្រទេសថៃ ប្រកបដោយសុវត្ថិភាព

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 61

(ភ្នំពេញ)៖ បន្ទាប់ពីធ្វើដំណើររយៈពេលប្រមាណជា១ម៉ោង នៅវេលាម៉ោងជិត១០ព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសថៃ ប្រកបដោយសុវត្ថិភាពហើយ។

ដំណើរអញ្ជើញព្រលានយន្តហោះក្នុងក្រុងបាំងកក សម្តេចធិបតី ហ៊ុនម៉ាណែត និងលោកជំទាវបណ្ឌិត ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលថៃ ព្រមទាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ ព្រមទាំងមន្ត្រីស្ថានទូតជាច្រើនរូបទៀត។

អត្ថបទទាក់ទង