ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្ពោធកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃនេះ គឺជានិមិត្តរូបនៃការអភិវឌ្ឍនៅលើគន្លងដែលមានស្រាប់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 1289
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្ពោធកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃនេះ គឺជានិមិត្តរូបនៃការអភិវឌ្ឍនៅលើគន្លងដែលមានស្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្ពោធកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃនេះ គឺជានិមិត្តរូបនៃការអភិវឌ្ឍនៅលើគន្លងដែលមានស្រាប់

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃនេះគឺជាថ្ងៃគម្រប់ខួប ៣ ខែគត់ នៃការចាប់ដំណើរការរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ហើយការសម្ពោធកំណាត់ផ្លូវជាតិពីព្រែកក្ដាម ទៅខេត្តបាត់ដំបងនៅព្រឹកនេះ គឺជានិមិត្តរូបនៃការអភិវឌ្ឍនៅលើគន្លងដែលមានស្រាប់។

នាឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្ដាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥ គ.ម និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌទៅដល់ប៉ោយប៉ែត ប្រវែង ៣៥,១៤ គ.ម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជក់ថា ផ្លូវនេះធ្លាប់រងការខូចខាតដោយសារសង្គ្រាម និងធ្លាប់ជាផ្លូវតូចចង្អៀតពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះផ្លូវនេះបានប្រែក្លាយពី ២គន្លង មកជា ៤គន្លង ដែលនឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជួយជំរុញកំណើនសេដ្ឋកិច្ចទៀតផង។

បន្ថែមពីលើនេះ សម្ដេចធិបតីក៏បានសង្កត់ធ្ងន់ថា ទន្ទឹមនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ ក៏មានដែរការសម្ពោធផ្លូវពីសិរីសោភ័ណទៅបន្ទាយមានជ័យ ដែលក៏ជានិមិត្តរូបនៃទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តផងដែរ៕

អត្ថបទទាក់ទង