ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តកីឡាករ កីឡាការិនី ខិតខំហ្វឹកហាត់បង្កើនសមត្ថភាព ដើម្បីដណ្តើមមេដាយ និងជ័យជម្នះជូនជាតិមាតុភូមិ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 125

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដោយឈរលើស្មារតីគាំទ្រជាច្រើន សង្ឃឹមថា កីឡាករ កីឡាការិនី នឹងបន្តខិតខំប្រឹងប្រែងជាប្រចាំជាប់មិនដាច់ដោយធ្វើការហ្វឹកហាត់បង្កើនសមត្ថភាព និងត្រៀមខ្លួន ក្នុងការប្រកួតក្រោយៗទៀត ដើម្បីដណ្តើមយកមេដាយ និងជ័យជម្នះឱ្យបានកាន់តែច្រើនជូនជាតិមាតុភូមិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ត្រូវបន្តគាំទ្រវិស័យកីឡា កីឡាករ កីឡាការិនីលើស្មារតី ថវិកា និងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមបន្តចូលរួមគាំទ្រវិស័យកីឡាឱ្យកាន់តែច្រើន ឱ្យរីកចម្រើន និងមាននិរន្តរភាព និងបន្តពង្រឹងការប្រកួតជើងឯកជាតិ និងអន្តរជាតិ ព្រមទាំងពង្រឹងការប្រកួតថ្នាក់ជាតិ ដោយធ្វើការអភិវឌ្ឍសមត្ថភាពបន្ថែម ឱ្យកាន់តែពូកែដើម្បីទទួលបានជ័យជម្នះបន្ថែមទៀត៕

អត្ថបទទាក់ទង