ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នាយករដ្ឋមន្ត្រី មានសិទ្ធិណែនាំតម្រង់ទិសដល់ក្រសួងស្ថាប័នក្រោមឱវាទក្នុងការអនុវត្តការងារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 62
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នាយករដ្ឋមន្ត្រី មានសិទ្ធិណែនាំតម្រង់ទិសដល់ក្រសួងស្ថាប័នក្រោមឱវាទក្នុងការអនុវត្តការងារ សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ នាយករដ្ឋមន្ត្រី មានសិទ្ធិណែនាំតម្រង់ទិសដល់ក្រសួងស្ថាប័នក្រោមឱវាទក្នុងការអនុវត្តការងារ

ក្នុងពិធីប្រកាសជ័យលាភីអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៣ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៤ ដែលប្រារព្ធនៅសាលមហោស្របកោះពេជ្រនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានមតិមួយចំនួនចោទថា សម្តេចធិបតី ចូលចិត្តលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងក្រសួង ស្ថាប័ននានា ដែលចំណុចនេះ សម្តេចធិបតី មានប្រសាសន៍ថា ក្នុងនាមជានាយករដ្ឋមន្រ្តី សម្តេចមានសិទ្ធិក្នុងការណែនាំតម្រង់ទិសនិងផ្តល់យោបល់ក្នុងការបំពេញការងារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្តេច មិនបានធ្វើការងារជំនួសប្រធានស្ថាប័នណាមួយនោះទេ ប៉ុន្តែ មានសិទ្ធិក្នុងការណែនាំតម្រង់ទិស និងដាក់ចេញនូវគោលនយោបាយនានា ក៏ដូចជាផ្តល់គំនិតផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រដ្ឋមន្រ្តីនានា គឺជាអ្នកដែលដឹកនាំធ្វើការងារទៅតាមជំនាញរៀងៗខ្លួន មិនមែននាយករដ្ឋមន្រ្តីនោះទេ៕

អត្ថបទទាក់ទង