ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅគ្រប់កន្លែងទាំងអស់ គ្មានសង្រ្គាមទៀតទេ គ្មានការដាក់មីនបន្ថែម និងគ្មានការបាញ់កាំភ្លើងធំសម្លាប់គ្នាទេ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 80

ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨មក នៅគ្រប់កន្លែងទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជា គ្មានសង្រ្គាមទៀតទេ គ្មានការដាក់មីនបន្ថែម និងគ្មានការបាញ់កាំភ្លើងធំសម្លាប់គ្នាទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជួយឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែងាយស្រួល កាន់តែលឿន កាត់បន្ថយពេលវេលាធ្វើដំណើរពីភ្នំពេញទៅកាន់បណ្តាខេត្តផ្សេងៗ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការកសាងស្ពាននេះដែរ ក៏ជាការសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមរយៈការផ្តល់ជម្រើសបន្ថែមដល់ប្រជាពលរដ្ឋ និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ៕

អត្ថបទទាក់ទង