សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឡើងដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល មិនបានរង់ចាំសន្តិភាពឱ្យបរិបូរណ៍ពេញផ្ទៃប្រទេស ទើបចាប់ផ្តើមកិច្ចការកែទម្រង់ហិរញ្ញវត្ថុសាធារណៈនោះទេ។ សម្តេច បានបន្តថា ផ្ទុយមកវិញ ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ រាជរដ្ឋាភិបាល បានចាប់ផ្តើមធ្វើការកែទម្រង់លើគោលនយោបាយរបស់កម្ពុជាជាបន្តបន្ទាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។
សម្តេចធិបតី





