ខ្មែរប៉ុស្ដិ៍ Close

    លោក ស្វាយ ស៊ីថា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 1540
    លោក ស្វាយ ស៊ីថា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគតលោក ស្វាយ ស៊ីថា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ ដែលគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅថ្ងៃអនាគត

    លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជានិង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សូមផ្ញើសារមួយ ដោយប្រកាសគាំទ្រជាឱឡារិក និងយ៉ាងពេញទំហឹងចំពោះការសម្រេចរបស់ អង្គសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៣ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលបានប្រកាសគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។

    ខាងក្រោមនេះជាសារលិខិតទាំងស្រុងរបស់លោក ស្វាយ ស៊ីថា៖

    លិខិតគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី

    ១៖ នៅក្នុងសន្និបាតគណះកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤៣ អាណត្តិទី៥ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី ២៤ ធ្នូ ឆ្នាំ ២០២១នេះ ក្នុងនាមខ្ញុំជាសមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា ខ្ញុំបានសំដែងនូវឆន្ទះដ៏ពិតប្រាកដផ្ទាល់ខ្លួន ដោយបានបោះឆ្នោតគាំទ្រទាំងស្រុងចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់បន្តវេនដឹកនាំប្រទេសជាតិទៅថ្ងៃអនាគត បន្តវេនពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

    ២៖ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំនិង ដោយគ្មានការសង្ស័យ បន្ទិចណាឡើយថា «កូនខ្មែរម្នាក់នេះ» គឺ «បណ្ឌិត ហ៊ុន ម៉ាណែត ដែលមានទាំង រូបសម្បត្តិ ចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងសមត្ថភាព» គួបផ្សុំនឹង បទពិសោធន៍នៃការចូលប្រឡូកលុតដំជាក់ស្តែង ក្នុងការងារពហុវិស័យជាច្រើនឆ្នាំ ទាំងនៅពេលកន្លងមកក៍ដូចជាតទៅថ្ងៃមុខទៀត នោះ បណ្ឌិត ហ៊ុន ម៉ាណែត ពិតជាមានលក្ខណះសម្បត្តិនិងគុណវឌ្ឌគ្រប់គ្រាន់ ស័កសមដឹកនាំកាច់ចង្កូត នាវាកម្ពុជាដើម្បីជំរុញការការពារនិងអភិវឌ្ឌប្រទេសជាតិ ឲ្យបន្តរីកចំរើនជឿន លឿនទៅមុខក្នុងសុខសន្តិភាពនិងវិបុលភាព ក៏ដូចជាការកសាងកិត្យានុភាព របស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។

    រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២១

    លោក ស្វាយ ស៊ីថា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជានិង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី

    លោក ហ៊ុន ម៉ាណែត
    លោក ហ៊ុន ម៉ាណែត

    អត្ថបទទាក់ទង