ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា កំពុងបន្តសិក្សាកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ជាបន្តទៀតនៅបរិវេណប្រាសាទតាព្រហ្មកិល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ផ្ទះហ្វេសប៊ុក 111
អាជ្ញាធរជាតិអប្សរា កំពុងបន្តសិក្សាកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ជាបន្តទៀតនៅបរិវេណប្រាសាទតាព្រហ្មកិល អាជ្ញាធរជាតិអប្សរា កំពុងបន្តសិក្សាកំណាយស្រាវជ្រាវរចនាសម្ព័ន្ធសំណង់ជាបន្តទៀតនៅបរិវេណប្រាសាទតាព្រហ្មកិល

បន្ទាប់ពីបានបញ្ចប់ការងារជួសជុលប្រាង្គកណ្ដាលប្រាសាទតាព្រហ្មកិលជាស្ថាពរ នាចុងឆ្នាំ២០២៣កន្លងទៅ ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងបន្តការធ្វើកំណាយស្រាវជ្រាវ នៅបរិវេណប្រាសាទតាព្រហ្មកិលបន្តទៀត ដើម្បីធ្វើឱ្យសំណង់ប្រាសាទ ដែលមានតួនាទីជាកន្លែងសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំមួយនេះ មានគ្រប់រចនាសម្ព័ន្ធទាំងខ្លោងទ្វារ កំពែង និងស្រះទឹកជាដើម។

លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាបានឱ្យដឹងថា នៅពេលបញ្ចប់ការជួសជុលប្រាង្គកណ្ដាលនៃប្រាសាទតាព្រហ្មកិល ក្រុមអ្នកជំនាញមិនបានបញ្ឈប់សកម្មភាពនៅទីនេះឡើយ ពោលគឺកំពុងសិក្សាទៅលើគម្រោងជួសជុលពង្រឹងខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្មកិលបន្តទៀត ជួសជុលពង្រឹងខឿនបណ្ណាល័យ ផ្នែកខាងត្បួង នៃជ្រុងអាគ្នេយ៍ និងរៀបចំស្រះទឹកនៅជ្រុងឦសានឱ្យមានរូបរាងឡើងវិញ។

បន្ទាប់ពីផែនការជួសជុល និងរៀបចំ នៅតាមផ្នែកនីមួយៗរួចរាល់ហើយ អ្នកជំនាញរំពឹងថា នឹងមានភ្ញៀវទេសចរចូលមកទស្សនាប្រាសាទតាព្រហ្មកិលកាន់តែច្រើន ព្រោះទីនេះមានទីតាំងមិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្តឡើយ៕

អត្ថបទ៖នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ
រូបភាព៖លោក ភោគ ជា

អត្ថបទទាក់ទង