ខ្មែរប៉ុស្ដិ៍ Close

    លោក ណុប វុទ្ធី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1577
    លោក ណុប វុទ្ធី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីលោក ណុប វុទ្ធី ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី

    សៀមរាប៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ណុប វុទ្ធី ជាអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងមានការអញ្ជើញចូលរួម ពីក្រុមប្រឹក្សាស្រុក មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរដ្ឋបាលស្រុក និងអ្នកពាក់ព័ន្ធចូលរួមប្រមាណ១៥០នាក់។

    ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានណែនាំ ដល់លោក ណុប វុទ្ធី អភិបាលទើបចូលកាន់មុខតំណែង ឲ្យបន្តយកចិត្តទុកដាក់ជម្រុញការងារទេសចរណ៍ស្រុក ដែលមានប្រាង្គប្រាសាទបុរាណ មណ្ឌលកំសាន្តទេសចរណ៍ធម្មជាតិ និងជម្រុញវិស័យកសិកម្មលើការដាំដុះកសិផលផ្គង់ផ្គង់ដល់សណ្ឋាគារ ភោជនីយដ្ឋាន។ ជាពិសេសយកចិត្តទុកដាក់ផងដែរ លើការបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ ដូចជា ការចំអិនម្ហូប បដិសណ្ឋារកិច្ច ជាងសំណង់ អគ្គិសនីជាដើម។

    បន្ថែមពីនេះ រដ្ឋបាលស្រុក ត្រូវយកចិត្តដាក់បន្ថែម លើការជម្រុញការរៀបចំផ្ទះស្នាក់នៅរបស់ភ្ញៀវទេសចរ។ ចំពោះការងាររដ្ឋបាលទូទៅ លោកអភិបាលស្រុក ត្រូវបន្តដោះស្រាយឲ្យបានកាន់តែប្រសើរ កាន់តែឆាប់រហ័សនូវការដោះស្រាយទំនាស់ដីធ្លី ការបន្តរក្សាសន្តិសុខ សណ្តាប់សាធារណៈ បទល្មើសនានា ដោយអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំត្រូវចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

    លោក ឃឹម ប៊ុនសុង បានបន្ថែមទៀតថា កត្តាដែលយើងអភិវឌ្ឍន៍ និងជីវភាពប្រជាជនរីកចម្រើនមកដល់ថ្ងៃដោយសារប្រទេសយើងមានសន្តិភាព ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕

    អត្ថបទទាក់ទង