ខ្មែរប៉ុស្ដិ៍ Close

អគ្គរដ្ឋទូតអ៊ីស្រាអែល បានផ្តល់អាហារូបករណ៍ចំនួន៤០០នាក់ លើវិស័យកសិកម្មដល់ខេត្តសៀមរាប

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 52
អគ្គរដ្ឋទូតអ៊ីស្រាអែល បានផ្តល់អាហារូបករណ៍ចំនួន៤០០នាក់ លើវិស័យកសិកម្មដល់ខេត្តសៀមរាប អគ្គរដ្ឋទូតអ៊ីស្រាអែល បានផ្តល់អាហារូបករណ៍ចំនួន៤០០នាក់ លើវិស័យកសិកម្មដល់ខេត្តសៀមរាប

រសៀលថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ២០១៨ ក្នុងជំនួបពិភាក្សាជាទ្វេរភាគី រវាងឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត ជាមួយ ឯកឧត្តមបណ្ឌិត មៀ ស្លូម៉ូ អគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅការិយាល័យផ្ទាល់របស់ ឯកឧត្តមអភិបាលខេត្តសៀមរាប អគ្គរដ្ឋទូតអ៊ីស្រាអែល បានផ្តល់អាហារូបករណ៍ចំនួន៤០០នាក់លើវិស័យកសិកម្មដល់ខេត្តសៀមរាប។

មានប្រសាសន៍នោះដែរ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ក៏បានលើក អំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខ នយោបាយ សេដ្ឋកិច្ច និងជីវភាព រស់នៅរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដោយបានពឹងផែ្អកទៅលើសក្តានុពលនៃវិស័យសេដ្ឋកិច្ច កសិកម្ម និង ទេសចរណ៍។ ឯកឧត្តមបណ្ឌិតក៏បាន គូសបញ្ជាក់ថា ក្នុងដំណើរបំពេញបេសកកម្មរបស់ឯកឧត្តមអគ្គរដ្ឋទូត គឺបង្កើតចំណងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត សៀមរាប និងប្រទេសអ៊ីស្រាអែល ដែលនាំមកនូវការរីកចម្រើនថ្មីថែមទៀត រវាងប្រទេសទាំងពីរ។

ឯកឧត្តមបណ្ឌិត មៀ ស្លូម៉ូ ក៏បានបញ្ជាក់ផងដែរថា ទោះបីប្រទេសអ៊ីស្ត្រាអែលតូចមែនពិត តែឯកឧត្តមនិងធ្វើការផ្សព្វផ្សាយជម្រុញដល់ប្រជាជនអ៊ីស្រាអែល អោយចូលមកធ្វើទេសចរណ៍ និងវិនិយោគនៅកម្ពុជា សំខាន់នៅខេត្តសៀមរាប ក្នុងនោះដែរឯកឧត្តមក៏បានគូសបញ្ជាក់ថា នឹងផ្តល់អាហារូបករណ៍ដល់និសិ្សតផ្នែកកសិកម្មនៅខេត្តសៀមរាបចំនួន ៤០០នាក់ បានទៅសិក្សានៅប្រទេសអ៊ីស្រាអែល ដើមី្បទទួលបានជំនាញបច្ចេកទេសលើវិស័យកសិកម្ម។ ម៉្យាងទៀតឯកឧត្តមក៏បានរៀបចំនូវកម្មវិធីមួយ ក្នុងការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ចសិក្សានឹងគ្នា រវាងអ៊ីស្រាអែល និងកម្ពុជា ជាពិសេសនៅខេត្តសៀមរាប ។ ឯកឧត្តមក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនាពេលនេះ នៅលើទឹកដីខេត្តប្រវត្តិសាស្ត្រមួយនេះ ឯកឧត្តមនឹងបានឆ្លៀតពេលចុះទៅពិនិត្យស្ថានភាពកុមារ ដែលរស់នៅមណ្ឌលអង្គការមួយឈ្មោះ ហ៊ុម ដែលបានបង្រៀនក្មេង និងពង្រឹងការថែរក្សាកុមារ ដើមី្បធ្វើការពិចារណាក្នុងការជួយដល់អង្គការនេះផងដែរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមបណ្ឌិតអភិបាលខេត្ត ដែលបានផ្តល់ពេលវេលា ក្នុងការជួបកិច្ចពិភាក្សា និងកាន់តែធ្វើឲ្យចំណងនៃកិច្ចសហប្រតិបត្តិការជាមិត្តភាព កាន់តែមានភាពរឹងមាំទៅអនាគតផងដែរ៕

អត្ថបទទាក់ទង