ខ្មែរប៉ុស្ដិ៍ Close

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនសម័យនេះ មានឱកាសច្រើនណាស់ក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សា

    ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 212
    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនសម័យនេះ មានឱកាសច្រើនណាស់ក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត៖ យុវជនសម័យនេះ មានឱកាសច្រើនណាស់ក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សា

    ក្នុងពិធីជួបសំណេះសំណាលជាមួយ សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២២-២០២៣ សរុប ១,៦៩១នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យុវជនសម័យនេះ មានភ័ព្វសំណាងជាងយុវជនសម័យមុន ពោលគឺយុវជនសម័យនេះ មានឱកាសច្រើនណាស់ក្នុងការសិក្សានៅថ្នាក់ឧត្តមសិក្សាព្រោះពេលនេះមានសាកលវិទ្យាល័យច្រើននៅក្នុងប្រទេសរបស់យើង។

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យុវជននៅសម័យសម្តេច មានឱកាសតិចតួចក្នុងការបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ព្រោះមិនសូវមានសាកលវិទ្យាល័យច្រើននោះទេ ដូច្នេះ បន្ទាប់ពីប្រឡងបាក់ឌុបហើយត្រូវប្រឡងយកកៅអីត្រៀមមួយឆ្នាំដើម្បីមានឱកាសបានបន្តការសិក្សានៅសាកលវិទ្យាល័យ។

    សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា នៅសម័យនេះ បើទោះបីជាយើងមិនប្រឡងជាប់បាក់ឌុប ក៏យើងនៅមានឱកាសសិក្សាថ្នាក់បរិញ្ញាបត្ររងនៅសាកលវិទ្យាល័យ សិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ ឬក៏អាចរៀនមួយឆ្នាំទៀតដើម្បីប្រឡងយកសញ្ញាបត្របាក់ឌុបបានដែរ៕

    អត្ថបទទាក់ទង