ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កុំឱ្យប្រវត្តិសាស្ត្រជាន់ដាន ត្រូវរួមគ្នាសាមគ្គីគ្នាការពារ ថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 54
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កុំឱ្យប្រវត្តិសាស្ត្រជាន់ដាន ត្រូវរួមគ្នាសាមគ្គីគ្នាការពារ ថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ កុំឱ្យប្រវត្តិសាស្ត្រជាន់ដាន ត្រូវរួមគ្នាសាមគ្គីគ្នាការពារ ថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សង្គ្រាម ៥០០ឆ្នាំនៃកម្ពុជាត្រូវបានបញ្ចប់ពិតមែន ប៉ុន្តែស្លាកស្នាមនៅតែមាននៅលើទឹកដីកម្ពុជា ហើយកន្លែងដែលកំពុងឈរនេះ កាលពីជាង ៤០ឆ្នាំមុន គឺជាកន្លែងកប់សាកសពដ៏ធំ ក្រោមរបបខ្មែរក្រហម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។

សម្ដេចធិបតី បានថ្លែងបន្តថា សោកនាដកម្មនៃការបាត់បង់អាយុជិវិតពលរដ្ឋខ្មែរជាច្រើនលាននាក់នៅក្នុងរបបខ្មែរក្រហម កើតឡើងចេញពីរដ្ឋប្រហារឆ្នាំ១៩៧០ ដែលធ្វើឲ្យខ្មែរក្រហមកាន់តែមានឥទ្ធិពល និងទទួលជោគជ័យជម្នះនៅឆ្នាំ១៩៧៥។ នេះគឺជាប្រវត្តិសាស្ត្រនៃការឈឺចាប់ ដែលនៅតែដិតដាមនៅកម្ពុជា ហើយយើងមិនត្រូវឲ្យមានរឿងបែបនេះកើតឡើងម្ដងទៀតនោះទេ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍដែលយើងមានក្នុងពេលបច្ចុប្បន្ននេះ កើតឡើងដោយសារតែកត្តាសុខសន្តិភាព ដែលយើងបានខិតខំថែរក្សាតាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។ ដូច្នេះយើងត្រូវរួមសាមគ្គីគ្នា ការពារ ថែរក្សា សុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្ស៕

អត្ថបទទាក់ទង