ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការដែលកម្ពុជារីកចម្រើនមកដល់ពេលនេះ គឺដោយសាររាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌនយោបាយជាក់លាក់និងច្បាស់លាស់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 92

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលកម្ពុជារីកចម្រើនមកដល់ពេលនេះ មិនមែនកើតឡើងដោយចៃដន្យទេ ពោលគឺក្នុងរយៈពេល ២៥ឆ្នាំមកនេះ កម្ពុជារីកចម្រើនលូតលាស់ខ្លាំងដោយសារកត្តានយោបាយ និងការដាក់ចេញនូវក្របខណ្ឌនយោបាយជាក់លាក់និងច្បាស់លាស់របស់រាជរដ្ឋាភិបាល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា កត្តានេះរាប់ចាប់ពីយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណ ដែលសម្តេចតេជោបានដឹកនាំ និងបានដាក់ចេញគោលនយោបាយ ក្នុងនោះគឺត្រូវថែរក្សាសន្តិភាព ដែលជាមូលដ្ឋានសំខាន់ណាស់សម្រាប់ធ្វើកិច្ចការនានា ហើយយើងត្រូវរួមគ្នាថែរក្សាកត្តានេះអោយបាន ទោះក្នុងតម្លៃណាក៏ដោយ ទាំងក្នុងបច្ចុប្បន្ន និងទៅអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ប្រវែង ៨៤៥,៧០ ម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែងសរុប ៨០៤,៣០ ម៉ែត្រ» នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទទាក់ទង