ខ្មែរប៉ុស្ដិ៍ Close

កសិដ្ឋានដាំដំណាំដូងប្រេង កៅស៊ូ និងល្ហុងប្រេង នឹងបង្កើតឡើងនៅខេត្តកំពត ដែលអាចផ្តល់ការងារចំនួនជាង ២ពាន់កន្លែង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 62

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន VIRTUS GREEN PLANTATIONS (CAMBODIA) PTE., LTD.។ នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ក្រុមហ៊ុននេះមានគម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដូងប្រេង កៅស៊ូ និងល្ហុងប្រេង) ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ស្រុកជុំគីរី និងស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២១,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២,០៧០កន្លែង។