ខ្មែរប៉ុស្ដិ៍ Close

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 920
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាង ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណៈរដ្ឋបារាំង នៅវិមានប្រធានាធិបតីបារាំង Élysée នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គម្រោងកិច្ចសហប្រត្តិបត្តិការរវាងកម្ពុជានិងបារាំងលើវិស័យវប្បធម៌ធំៗមួយចំនួនត្រូវបានបារាំងប្រកាសពីការប្តេជ្ញាចិត្ត គាំទ្រដើម្បីសម្រេចបានជោគជ័យ ក្នុងនោះរួមមាន៖

១.គម្រោងពង្រីកសារមន្ទីរជាតិ និងកិច្ចសហការរវាងសារមន្ទីរជាតិ(កម្ពុជា)ជាមួយសារមន្ទីរGuimet (បារាំង)

ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នានារបស់ភ្ញៀវទេសចរ និងកំណើនសមុច្ច័យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានគិតពីលទ្ធភាពនៃការពង្រីកសារមន្ទីរទៅទីតាំងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបច្ចុប្បន្នឬទីតាំងថ្មី។ ដើម្បីមានមូលដ្ឋានក្នុងការរៀបចំគម្រោងនេះ ក្រសួងបានចេញសេចក្តីអំពាវនាវកាលពីកំឡុងឆ្នាំ២០២២ទៅដៃគូបរទេសនានា ក្នុងបំណងដើម្បីស្នើសុំជួយបញ្ជូនអ្នកជំនាញចុះជួយផ្តល់យោបល់លើគម្រោងនៃការពង្រីកសារមន្ទីរនេះ។ ក្រោយសេចក្តីអំពាវនាវ ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានឆ្លើយតបជាផ្លូវការកាលពីដើមឆ្នាំ២០២៣ ថានឹងចាត់ចែងបញ្ជូនក្រុមអ្នកជំនាញដើម្បីចុះមកពិនិត្យនិងពិភាក្សាការងារពង្រីកសារមន្ទីរជាមួយក្រសួង។ នៅពាក់កណ្តាលឆ្នាំ២០២៣ ក្រុមជំនាញទាំងពីរបានជួបប្រជុំពិភាក្សាគ្នានៅរាជធានីភ្នំពេញ ហើយបច្ចុប្បន្ននេះក្រុមជំនាញបារាំងកំពុងរៀបចំរបាយការណ៍បច្ចេកទេសបង្ហាញពីលទ្ធផលនៃកិច្ចប្រជុំនាពេលកន្លងមក។

២.គម្រោងជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរឹទ្ធ

គម្រោងជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរឹទ្ធ ជាគម្រោងមួយដែលនឹងត្រូវអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ២០២៤នេះតទៅ។ គម្រោងនេះ គឺការបញ្ជូនរូបព្រះវិស្ណុផ្ទុំពីសំរឹទ្ធដ៏ធំពីសារមន្ទីរជាតិ យកទៅជួសជុលនិងអភិរក្សពង្រឹងផ្ទៃលោហៈដែលកំពុងរងការខូចខាតដោយកត្តាធម្មជាតិ។ ក្រៅពីកិច្ចការនៃការអភិរក្សនិងជួសជុល រូបលោហៈនេះនឹងត្រូវយកទៅសិក្សានិងវិភាគបន្ថែមទៀតដើម្បីឈ្វេងយល់ពីមាសធាតុផ្សំនិងបច្ចេកទេសនៃការសិតលោហៈនាសម័យបុរាណ។ ទន្ទឹមនឹងនោះ ក្រុមការងារជំនាញនឹងប្រើប្រាស់ពេលវេលានៃការអភិរក្ស ដើម្បីសាកល្បងផ្គុំបំណែកផ្សេងទៀតភ្ជាប់ទៅនឹងតួខ្លួនរបស់ព្រះវិស្ណុនេះ។ គម្រោងនេះ រំពឹងថានឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៥។

៣. គម្រោងកិច្ចសហប្រតិបត្តិការជាមួយបារំាង លើយន្តការគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការអភិរក្ស និងអភិវឌ្ឍរមណីដ្ឋានអង្គរ សំបូរព្រៃគុក(ICC-Angkor Sambo Prei Kuk International Coordinating Committee)

ក្នុងចំណោមកិច្ចសហប្រតិបត្តិការជាមួយបារាំង គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចការអភិរក្សនិងអភិវឌ្ឍរមណីយដ្ឋានអង្គរ សំបូរព្រៃគុក (ICC-Angkor Sambo Prei Kuk International Coordinating Committee) ដែលមានបារាំងនិងជប៉ុនជាសហប្រធាន គឺជាយន្តការអន្តររដ្ឋាភិបាលសម្រាប់កិច្ចការអភិរក្សរមណីយដ្ឋានអង្គរ និងតំបន់ប្រាសាទសំបូរព្រៃគុក។ យន្តការអន្តរជាតិនេះ កំពុងត្រូវបានមជ្ឈដ្ឋានអន្តរជាតិ ជាពិសេសយូណេស្កូ ចាត់ទុកជាយន្តការគំរូនិងជោគជ័យសម្រាប់វិស័យអភិរក្សនិងអភិវឌ្ឍសម្បត្តិបេតិកភណ្ឌពិភពលោក ហើយក៏ជាជោគជ័យនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាផងដែរ។ សម្រាប់យន្តការ ICC-Angkor នេះបានដំណើរការដោយជោគជ័យរយៈពេល៣០ឆ្នាំមកហើយ ហើយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នឹងមានកិច្ចប្រជុំអន្តររដ្ឋាភិបាលដើម្បីប្រកាសបន្តកិច្ចសហប្រតិបត្តិការ១០ឆ្នាំទៅមុខទៀត (២០២៤-២០៣៤) ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្រ១០ឆ្នាំទៅមុខ ដែលនឹងផ្តោតជាចម្បងទៅលើការបណ្តុះបណ្តាលធនធានមនុស្ស។ កិច្ចប្រជុំនេះនឹងរៀបចំនៅទីស្នាក់ការកណ្ដាលអង្គការយូណេស្កូ ប្រទេសបារាំង៕

 

អត្ថបទទាក់ទង