ខ្មែរប៉ុស្ដិ៍ Close

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រឹកនេះ ធ្វើឡើងដោយមានរបៀបវារៈចំនួន ៦

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 39
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រឹកនេះ ធ្វើឡើងដោយមានរបៀបវារៈចំនួន ៦ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ព្រឹកនេះ ធ្វើឡើងដោយមានរបៀបវារៈចំនួន ៦

នៅព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញដឹកនាំ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅវិមានសន្តិភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្រោមរបៀបវារៈចំនួន ៦ គឺ៖

  1. មតិបើកវេទិកាដោយសម្តេចផ្ទាល់
  2. របាយការណ៍របស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការ និងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ស្តីពីការរៀបចំយន្តការការសម្របសម្រួល និងវឌ្ឍនៈភាពទូទៅនៃក្រុមការងារទាំង ១៤
  3. បទអន្តរាគមន៍របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ទទួលបន្ទុកសម្របសម្រួលរួមនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ស្តីពីលទ្ធផលសង្ខេបនៃកិច្ចពិភាក្សាទាំងឡាយរបស់ក្រុមការងារតាមវិស័យ
  4. បទអន្តរាគមន៍ស្តីពីបញ្ហាប្រឈមរបស់វិស័យឯកជនដោយអ្នកឧកញ៉ា លូ ម៉េង តំណាងក្រុមការងារផ្នែកទេសចរណ៍ក្រុម «ខ», ឧកញ៉ា សូ ងួន តំណាងក្រុមការងារផ្នែកដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធក្រុម «ច», ឧកញ៉ាបណ្ឌិត ណាង សុធី តំណាងក្រុមការងារផ្នែកទំនាក់ទំនងវិជ្ជាជីវៈក្រុម «ជ»
  5. របាយការណ៍របស់ឯកឧត្តមបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីវឌ្ឍនៈភាពនៃការអភិវឌ្ឍវិស័យឯកជន និងការដោះស្រាយបញ្ហា ដែលមានចរិកលក្ខណៈជាប្រព័ន្ធ និងជារចនាសម្ព័ន្ធនៃការកែទម្រង់ពាក់ព័ន្ធទៅនឹងគោលនយោបាយអន្តរវិស័យ
  6. បទអន្តរាគមន៍គន្លឹះ និងមតិបូកសរុបរបស់សម្ដេចមហាបវរធីបតី៕

អត្ថបទទាក់ទង