ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ត្រូវតែបន្តនិងសម្រួច

ដោយ៖លី វិទ្យា | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 313
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ត្រូវតែបន្តនិងសម្រួច សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ត្រូវតែបន្តនិងសម្រួច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ ត្រូវតែបន្តនិងសម្រួច ដោយផ្តោតលើការជំរុញ និងការពង្រឹងការផ្តល់សេវាលើវិស័យអប់រំ សុខាភិបាល កសិកម្ម ជាពិសេសសេវារដ្ឋបាលនៅមូលដ្ឋាន។

សម្តេចធិបតី បានថ្លែងបន្តថា ក្រសួងមហាផ្ទៃត្រូវពង្រឹងការទប់ស្កាត់នូវរាល់បាតុភាពនានា ទាំងគ្រោះថ្នាក់ចរាចរណ៍ អំពើជួញដូរនិងប្រើប្រាស់គ្រឿងញៀន ការលួចឆក់ប្លន់ និងល្បែងស៊ីសងគ្រប់ប្រភេទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាគារទីស្តីការថ្មីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការដែលបានធ្វើឡើងជាបន្តបន្ទាប់មកនេះ បានសបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការធ្វើប្រតិភូកម្មអំណាចទៅមូលដ្ឋាន ជាពិសេស គឺការដោះស្រាយបញ្ហានៅអំឡុងពេលកូវីដ-១៩ និងការដោះស្រាយគ្រោះមហន្តរាយទឹកជំនន់កាលពីពេលថ្មីៗនេះ។

អត្ថបទទាក់ទង