ខ្មែរប៉ុស្ដិ៍ Close

ទណ្ឌិត៩០២នាក់ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសថ្ងៃបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 56
ទណ្ឌិត៩០២នាក់ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសថ្ងៃបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក ទណ្ឌិត៩០២នាក់ស្នើសុំបន្ធូរបន្ថយទោសនិងលើកលែងទោសថ្ងៃបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក

ឯកឧត្តមគឹម សន្តិភាពរដ្ឋលេខាធិការក្រសួងយុត្តិធម៌បានបញ្ជាក់ឲ្យដឹងថា ទណ្ឌិតចំនួន៩០២នាក់ត្រូវបានស្នើសុំបន្ធូរ បន្ថយទោសនិងលើកលែង ទោសនៅថ្ងៃបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងបុណ្យអុំទូកអកអំបុក សំពះព្រះខែខាងមុខនេះ។

ឯកឧត្តមគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានឲ្យដឹងតាមបណ្តាញស ង្គមហ្វេសប៊ុកថានៅព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងយុត្តិធម៌ នឹងមាន រៀបចំកិច្ចប្រជុំពិនិត្យរបស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះ ទណ្ឌិតស្នើសុំបន្ធូ របន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើរសុំបន្ធូរបន្ថយទោស និងលើកលែង ទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ០៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ ។ ឯកឧត្តមបានលើកឡើងថាទណ្ឌិតដែលដាក់ឈ្មោះស្នើសុំមកនោះគណៈកម្មការជាតិ បានទទួលសំណើរពីគណៈកម្មការរាជធានី-ខេត្ត(ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈក ម្មការក្រសួងមហាផ្ទៃ(មណ្ឌលអប់រំកែប្រែទាំង០៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោ សដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន ៩០២ នាក់ (ស្រី ៦១ នាក់) ។

ឯកឧត្តមបានឲ្យដឹងទៀតថាទណ្ឌិតទាំងនោះរួមមានដូចខាងក្រោម៖ ១.ពិធីបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា) បញ្ជីទណ្ឌិតចំនួន ៤៦៤ នាក់ (ស្រី ៣៤ នាក់) រួមមាន៖ ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤៣២ នាក់ (ស្រី ២៩ នាក់)និងស្នើសុំលើកលែងទោស ចំនួន ៣២ នាក់ (ស្រី ០៥ នាក់) ។ ២~ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បញ្ជីទណ្ឌិតចំនួន ៤៣៨ នាក់ (ស្រី ២៧ នាក់) រួមមាន៖ស្នើសុំបន្ធូរបន្ថយទោស ចំនួន ៤១៨ នាក់ ( ស្រី ២៦ នាក់) និងស្នើសុំលើកលែងទោស ចំនួន ២០ នាក់ ( ស្រី ០១ នាក់) ៕

អត្ថបទទាក់ទង