ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អគារទីស្តីការក្រសួងមហាផ្ទៃថ្មីដ៏ធំស្កឹមស្កៃ ឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ក្រសួងមហាផ្ទៃដែលជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 123
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អគារទីស្តីការក្រសួងមហាផ្ទៃថ្មីដ៏ធំស្កឹមស្កៃ ឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ក្រសួងមហាផ្ទៃដែលជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អគារទីស្តីការក្រសួងមហាផ្ទៃថ្មីដ៏ធំស្កឹមស្កៃ ឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ក្រសួងមហាផ្ទៃដែលជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុក អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ជាសក្ខីភាពឆ្លុះបញ្ចាំងពីសារៈសំខាន់នៃតួនាទីនិងភារកិច្ចរបស់ក្រសួងមហាផ្ទៃនៅក្នុងរាជរដ្ឋាភិបាលដែលជាឆ្អឹងខ្នង និងជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាពិសេសការផ្តល់សេវារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មីនៃ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រសួងមហាផ្ទៃក៏ដើរតួនាទីជាស្ពានផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលទៅជាការអនុវត្តដោយភាគច្រើនធ្វើឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅជាប់ផ្ទាល់នូវបញ្ហាតាមមូលដ្ឋាន។

ទោះយ៉ាងណា សម្តេចធិបតីបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងអាចនៅត្រឹមតែនៅលើក្រដាសប៉ុណ្ណោះបើសិនជាគ្មានអ្នកយកទៅអនុវត្ត ហើយការអនុវត្តនោះទៀតនឹងមិនបានជោគជ័យនោះទេប្រសិនបើគ្មានស្ថាប័នរួមជាអ្នកសម្របសម្រួល។ ក្នុងន័យនេះក្រៅពីការផ្តល់សេវាសារដ្ឋបាល និងការគាំពារសន្តិសុខសាធារណៈជូនដល់ប្រជាពលរដ្ឋ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា ក្រសួងមហាផ្ទៃបានដើរតួនាទីដ៏សំខាន់មួយទៀតជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការជំរុញឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាលក្លាយទៅជាសកម្មភាពជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង