ខ្មែរប៉ុស្ដិ៍ Close

ជំនន់ទឹកភ្លៀងកំពុងបង្កការលំបាកដល់ស្រុកក្រុងនៃទឹកដីខេត្តពោធិ៍សាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 118

ទឹកស្ទឹងពោធិ៍សាត់ បាននិងកំពុងជន់ជោរវាយលុកក្រុងពោធិ៍សាត់ និងស្រុកកណ្ដៀង ។ នៅត្រើយខាងលិចស្ទឹង ទឹកហូរច្រោះកាត់ បានដាច់ផ្លូវមួយចំនួន។ ខណះនេះ ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិរ៍សាត់ កំពុងដឹកនាំមន្រ្តីនិងកំលាំងប្រដាប់អាវុធ ចុះអន្តរាគមន៍យ៉ាងសស្រាក់សស្រាំតាំងពីទៀបភ្លឺមកម៉្លេះ។

គ្រោះធម្មជាតិនេះ បានកើតឡើងតាំងពីទៀបភ្លឺយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ គឺបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតស្រាកស្រាន្តពីតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកវាលវែងកាលពីថ្ងៃទី២៧និង២៨ ខែកញ្ញា ឆ្នាំ២០២៣។ តាមប្រសាសន៍ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា «ទោះជាយ៉ាងនេះក៏ដោយ យើងរំពឹងថា នៅរសៀលថ្ងៃនេះ ទឹកនឹងអាចស្រកចុះទៅវិញ បើសិនជាពុំមានភ្លៀងខ្លាំងនៅក្នុងស្រុកវាលវែងបន្តទៀតទេ»៕

អត្ថបទទាក់ទង