ខ្មែរប៉ុស្ដិ៍ Close

គួរឲ្យព្រឺខ្លួន! កោះដាច់ស្រយាលមួយគ្មានអ្នកណាហ៊ានចូល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 77
គួរឲ្យព្រឺខ្លួន! កោះដាច់ស្រយាលមួយគ្មានអ្នកណាហ៊ានចូល គួរឲ្យព្រឺខ្លួន! កោះដាច់ស្រយាលមួយគ្មានអ្នកណាហ៊ានចូល

ជា​ធម្មតា មនុស្ស​តែងតែ​ចង់​ស្វែង​រក​ទីកន្លែង និង វប្បធម៌​ប្លែកៗ ដែល​ពួកគេ​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក។ ទោះ​បី​ជា​យ៉ាង​ណា មាន​កុលសម្ព័ន្ធ​មួយ​ក្រុម​កំពុង​រស់​នៅ​លើ​កោះ​ដាច់ស្រយាល​មួយ ហើយ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចូល ឬ គ្មាន​សិទ្ធិ​ចូល​ទៅ​លេង​ទី​នោះ​ឡើយ។

North Sentinel គឺ​ជា​កោះ​មួយ​នៃ​បណ្តុះ​កោះ Andaman នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា ដោយ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​ឡើយ ព្រោះ​វា​ត្រូវ​បាន​កាន់​កាប់ និង​រស់​នៅ​ដោយ​ក្រុម​កុលសម្ព័ន្ធ Sentinelese។


ក្រុម​កុលសម្ព័ន្ធ​នេះ​មិន​ព្រម​ទាក់ទង​ជាមួយ​អ្នក​ខាង​ក្រៅ​ឡើយ មិន​តែ​ប៉ុណ្ណោះ​ថែម​ទាំង​វាយប្រហារ អ្នក​ដែល​ហ៊ាន​ចូល​ទៅ​ក្បែរ​កោះ​របស់​ពួកគេ​ទៀត​ផង។ កោះ​ខាង​លើ​មិន​មាន​ភាព​ស៊ាំ​ទៅ​នឹង​ជំងឺ​នា​សម័យ​ទំនើប​នេះ​ឡើយ ដូច្នេះ​ការ​ចូល ឬ ទាក់ទង​ជាមួយ​អ្នក​ខាង​ក្រៅ អាច​ធ្វើ​ឲ្យ​ក្រុម​កុលសម្ព័ន្ធ Sentinelese វិនាស​ក៏​ថា​បាន។

យ៉ាង​ណា​មិញ រដ្ឋាភិបាល​ឥណ្ឌា​មាន​បំណង​ចង់​ទាក់ទង​ជាមួយ​កុលសម្ព័ន្ធ Sentinelese ដោយ​ការ​ទំនាក់ទំនង​មិត្តភាព​ដំបូង​បង្អស់ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ១៩៩១ ដោយ​អ្នក​ប្រាជ្ញ​ម្នាក់​ឈ្មោះ Triloknath Pandit ដែល​បាន​ចូល​ទៅ​កោះ​ខាង​លើ​ដោយ​នាំ​យក​ផ្លែ​ដូង រួម​ទាំង អំណោយ​មួយ​ចំនួន ដើម្បី​ទិញ​ទឹក​ចិត្ត​ពួក​គេ។ វា​គឺ​ជា​លើក​ដំបូង​បង្អស់​ហើយ ដែល Sentinelese បាន​ស្វាគមន៏​អ្នក​ខាង​ក្រៅ ដោយ​មិន​ប្រើប្រាស់​គ្រាប់​ព្រួញ។



ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​បេសកកម្ម​នេះ​បញ្ចប់ ក្រុម​មន្រ្តី​ក៏​បាន​សម្រេច​ចិត្ត​បញ្ឈប់​បេសកកម្ម​ផ្សេងៗ​ទៀត​ទាំង​អស់​តែម្តង។ ពួកគេ​បាន​សន្និដ្ឋាន​ថា ក្រុម​កុលសម្ព័ន្ធ​នេះ​មាន​សុខភាព​ល្អ និង អាច​រីកចម្រើន​ដោយ​គ្មាន ឬ​មិន​ចាំ​បាច់​ត្រូវការ ការ​អន្តរាគមន៍​ពី​មនុស្ស​សម័យ​ទំនើប​ឡើយ៕



 

 

ប្រភព៖ Sabay