ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តជួបកម្មករជិត ២ម៉ឺននាក់ទៀត នៅក្រុងតាខ្មៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 1550

នៅព្រឹកថ្ងៃសុក្រ ១៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានា នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៖

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សុខទុក្ខប្រជាពលរដ្ឋ និងកិច្ចការបម្រើប្រជាពលរដ្ឋ នៅតែជាការងារអាទិភាពសម្រាប់រាជរដ្ឋាភិបាលនីតិកាលថ្មី។

  1. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហើបពីបំណងចង់បានកូនទី៤។
  2. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់បក្សប្រជាជនមិនមែនដដែលៗទេ តែមិនបត់ឱ្យធ្លាប់ផ្លូវនោះឡើយ។
  3. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅតែបន្តនយោបាយការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។
  4. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា លទ្ធផលបោះឆ្នោតឆ្នាំ២០២៣ បានបង្ហាញច្បាស់ពីបេះដូងប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា។
  5. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា កូវីដ១៩ បានបង្អាក់កំណើនសេដ្ឋកិច្ចកម្ពុជា តែមិនបានបញ្ឈប់ដំណើររបស់កម្ពុជានោះឡើយ។
  6. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រជាពលរដ្ឋដែលប្រឹងប្រែងកសាងជីវភាពដោយសុចរិត ប្រឹងប្រែងកសាងសមត្ថភាព រក្សាសន្តិសុខសង្គម នោះហើយគឺជាការស្រឡាញ់ជាតិ។
  7. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើឱ្យជាតិខ្លាំង តាមរយៈធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពល្អប្រសើរ នោះហើយជាស្មារតីជាតិ។
  8. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សមធម៌ និងយុត្តិធម៌សង្គម គឺការទម្លាក់ផលលាភដល់ដៃប្រជាពលរដ្ឋ ដោយមិននៅប្រមូលផ្តុំលើដៃបុគ្គលណាម្នាក់។
  9. ឯឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា យន្តការរកការងារឱ្យប្រជាពលរដ្ឋធ្វើនៅក្រៅប្រទេស ប្រទេសណាក៏មានដែរ។ ប៉ុន្តែការងារប្រឹងប្រែងបង្កើតការងារក្នុងស្រុកជារឿងសំខាន់។
  10. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតការងារក្នុងស្រុកជារឿងដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ ហើយមិនមែនប្រមូលផ្តុំនៅតែមួយកន្លែងនោះឡើយ។
  11. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅតែរក្សាការដំឡើងប្រាក់ឈ្នួលកម្មករ និយោជិត និងប្រាក់ខែមន្ត្រីរាជការទៅតាមលទ្ធភាព។
  12. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាឈរលើវិទ្យាសាស្ត្រនិយម មិនមែនស៊ីអារម្មណ៍និយមទេ។
  13. ឯកឧត្តមបណ្ឌិត ហ៊ុន​ ម៉ាណែត ណែនាំអភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តដឹកកម្មករ និយោជិតទៅស្រុកកំណើតក្នុងឱកាសបុណ្យភ្ជំបិណ្ឌ។
  14. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការចំណាយដែលធ្លាក់ដល់ដៃប្រជាពលរដ្ឋ មិនត្រូវគិតច្រើន ឬតិចនោះឡើយ។
  15. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា អាយុជីវិតរបស់ប្រជាពលរដ្ឋ គឺសំខាន់ណាស់សម្រាប់ជាតិ អត់ប្រជាពលរដ្ឋ គឺអត់មានជាតិ។
  16. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណអ្នកខេត្តកណ្តាល ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
  17. ឯកឧត្តមបណ្ឌិត ហ៊ុ​ន ម៉ាណែត បានថ្លែងថា យកបេះដូងមនុស្សម្នាក់លំបាកណាស់ ចុះទម្រាំជាង៦លាននាក់ គឺមិនមែនជារឿងងាយស្រួលនោះឡើយ។
  18. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលថ្មី កើតពីការទុកចិត្តរបស់ប្រជាពលរដ្ឋ អត់មាននៅដេកអេះពោះនោះទេ។
  19. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងការងារយកចិត្តទុកដាក់សម្រួលការងារនានា របស់ប្រជាពលរដ្ឋអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពេលគាត់ទៅចុះឈ្មោះទទួលយកសេវាបេឡាជាតិរបបសន្តិសុខសង្គម។
  20. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ថ្នាក់ដឹកនាំតាមក្រសួងត្រូវបានផ្លាស់ប្តូរ តែទស្សនៈវិស័យ និងគោលដៅដឹកនាំមិនផ្លាស់ប្តូរ ហើយនៅតែរក្សាបានលំនឹង។
  21. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា តាមក្រសួងនានាដូរតែរដ្ឋមន្ត្រី ប៉ុន្តែរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាជាដើម មិនមានការផ្លាស់ប្តូរនោះឡើយ។
  22. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ពោះអត់ក្បាល ឬក្បាលខ្សោយ គឺមិនអាចទៅមុខបានឡើយ។
  23. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការតែងតាំងមន្ត្រីបានផ្សារភ្ជាប់ជានិច្ចជាមួយគុណធម៌។
  24. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចគោលដៅការងារ ត្រូវទាមទារស្មារតីរួបរួម និងឯកភាពគ្នា។ ស្មារតីនេះហើយ ដែលធ្វើឱ្យអ្នកដឹកនាំជាន់មុនអាចបង្រួបបង្រួមជាតិ និងបញ្ចប់សង្គ្រាម។
  25. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការតែងតាំងមន្ត្រីតាមក្រសួងត្រូវឈរលើ គុណាធិបតេយ្យ និងការបន្ស៉ីគ្នារវាងអ្នកចាស់ និងអ្នកថ្មី។
  26. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅមានអភិបាលខណ្ឌមានឋានៈស្មើរដ្ឋមន្ត្រី នាំឱ្យមានការលំបាកក្នុងការបំពេញការងារ។
  27. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការតែងតាំងទីប្រឹក្សា ជំនួយការរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងតាមបណ្តាក្រសួង… ចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ បើយកតួនាទីដែលមានឋានៈស្មើ… ត្រូវដាក់ចុះការងារក្នុងក្របខណ្ឌ បើយកការងារក្នុងក្របខណ្ឌ ត្រូវលុបតួនាទីដែលមានឋានៈស្មើ។
  28. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់ថ្នាក់ដឹកនាំវិស័យឯកជន ដែលមានគោរមងារជាអ្នកឧកញ៉ា និងឧកញ៉ា ហើយត្រូវតែងតាំងជាទីប្រឹក្សាមិនអាចមានឋានៈស្មើនោះឡើយ។
  29. ឯកឧត្តមបណ្ឌិត ហ៊ុន​ ម៉ាណែត បង្ហើបថា នៅពេលខាងមុខនេះនឹងមានការចេញព្រះរាជក្រឹត្យមួយកំណត់ពីការតែងតាំង និងបែងចែកតួនាទីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ មិនឱ្យស្ទួននោះឡើយ។
  30. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យកម្មករទៅមុខឯកឧត្តម បើដល់ភ្ជំប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៤ មិនទាន់ចេញ។
  31. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បង្ហើបថា នឹងមានព្រះរាជក្រឹត្យស្តីពីតែងតាំងតួនាទីទីប្រឹក្សា ដោយមិនស្ទួនការងារក្នុងក្របខណ្ឌដើម
  32. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ទោះបីខ្លាំងប៉ុណ្ណាក៏ដោយ តែបើមិនមានយន្តការស្រុះស្រួលគ្នា គឺមិនអាចសម្រេចការងារបានឡើយ។
  33. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានឱ្យកម្មករទៅមុខឯកឧត្តម បើដល់ភ្ជំប្រាក់ខែគោលសម្រាប់ឆ្នាំ២០២៤ មិនទាន់ចេញ។
  34. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ស្នើឱ្យបញ្ឈប់វប្បធម៌វាយប្រហារគ្នា ព្រោះតែទស្សនៈ និងមតិផ្ទុយគ្នា។
  35. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា គោលនយោបាយរបស់បក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋគ្រប់រូប ដោយមិនមានប្រកាន់និន្នាការនោះឡើយ។
  36. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឱ្យប្រជាពលរដ្ឋរង់ចាំមើលលទ្ធផលការងារ ដែលឯកឧត្តមដឹកនាំ។
  37. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំសមាជិករាជរដ្ឋាភិបាល ជាពិសេសរដ្ឋមន្ត្រីតាមក្រសួង បើរវល់មិនបាច់អមឯកឧត្តមចុះតាមវេទិកានានានោះឡើយ។
  38. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា មន្ត្រីខ្លះមិនទាន់ដឹងថាខ្លួនត្រូវធ្វើអ្វីនៅឡើយនោះទេ ត្រូវរៀបចំផ្ទះខ្លួនឱ្យរួចសិន បានធ្វើការកើត។
  39. ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើកំណែទម្រង់លំបាក តែត្រូវមានគោលដៅច្បាស់លាស់។

Fresh News

អត្ថបទទាក់ទង