ខ្មែរប៉ុស្ដិ៍ Close

ម្តាយនាងមិននៅ ឪពុកចិត្តខ្មៅ បង្ខំកូនស្រីបង្កើតនៅវ័យកុមារ រួមភេទ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 181
ម្តាយនាងមិននៅ ឪពុកចិត្តខ្មៅ បង្ខំកូនស្រីបង្កើតនៅវ័យកុមារ រួមភេទ ម្តាយនាងមិននៅ ឪពុកចិត្តខ្មៅ បង្ខំកូនស្រីបង្កើតនៅវ័យកុមារ រួមភេទ

ភ្នំពេញ៖ កុមារីម្នាក់ត្រូវបានបុរសប្រមឹកជាឪពុកបង្កើត ឆ្លៀតឱកាសម្តាយនាងមិននៅផ្ទះ បង្ខំឲ្យនាងរួមភេទជាមួយ តែមិនបានសម្រេច ព្រោះនាងស្រែ កឈឺចុកផ្សារ ខ្លាំងពេក។ ក្រោយមក នាងប្រាប់ម្ដាយឲ្យដឹងពីរឿងនេះ ម្តាយរបស់ក្មេងស្រីរងគ្រោះ បានមកប្តឹងសមត្ថកិច្ច ចុះទៅឃាត់ខ្លួន ជនសង្ស័យ មកសាកសួរតែម្ដង។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនសង្ស័យ ឈ្មោះ ឃុន សឺង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ សំណង់ ស្នាក់នៅខ្ទមចាស់ ស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។ ចំណែកក្មេងស្រីខាងលើ មានឈ្មោះ ស.ប ច.ធ.រ ស្នាក់នៅខ្ទមចាស់ជាមួយម្តាយ និងឪពុក នៅក្បែរចំណុចកើតហេតុ ។

មុនពេលកើតហេតុ កុមារីរងគ្រោះ កំពុងនៅក្នុងខ្ទមម្នាក់ឯង ដោយម្តាយចេញទៅដក ក្រអៅឈូក ស្រាប់តែជនសង្ស័យជាឪពុក ផឹកស្រាស្រវឹង ដើរមកដល់ នាំកុមារីរងគ្រោះ ចូលទៅក្នុងផ្ទះ មួយដែលទុកចោលក្បែរខ្ទម (ចំណុចកើតហេតុ) រួចជនសង្ស័យ ក៏បានចាប់សម្រាតខោ កុមារីរងគ្រោះ ផ្តួលនាងទៅលើឥដ្ឋការ៉ូ ហើយក៏ចាប់ផ្តើមធ្វើសកម្មភាពចាប់រំលោភកុមារីរងគ្រោះ តែដោយសារកុមារី មានការឈឺចុកផ្សារ ត្រង់ប្រដាប់ភេទខ្លាំងពេក ក៏ស្រែកពេលនោះជនសង្ស័យ ក៏បានបញ្ឈប់សកម្មភាពភ្លាមៗ ។ដោយមិនអាចទ្រាំនឹងការឈឺចាប់នេះបាន នៅពេលម្តាយមកដល់ផ្ទះវិញភ្លាម ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ម្តាយ ពីរឿងនេះ។

លុះរំលងថ្ងៃកើត ហេតុមួយថ្ងៃ ម្តាយក្មេងស្រី បានសម្រេចចិត្ត ដាក់ពាក្យបណ្តឹងនៅទីស្នាក់ការ ប៉ុស្តិ៍ព្រែកឯង រួចសមត្ថកិច្ចក៏ចុះ ទៅឃាត់ខ្លួន ជនសង្ស័យ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ធ្វើការ សាកសួរ។

ជនសង្ស័យ ឈ្មោះ ឃុន សឺង បានសារភាពថាខ្លួនធ្លាប់បានប្រើប្រាស់ ម្រាមដៃ លេងប្រដាប់ភេទ ក្មេងស្រីរងគ្រោះ ៣ដងមកហើយ ៕