ខ្មែរប៉ុស្ដិ៍ Close

យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានកម្ពុជា គឺមកធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាម

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 31
យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានកម្ពុជា គឺមកធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាម យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានកម្ពុជា គឺមកធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាម

នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា យន្តហោះគ្មានមនុស្សបើកដែលចូលមកឈ្លានពានប្រទេសកម្ពុជា គឺមកធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករបាក់ទ័ពរត់ចេញពីវៀតណាមចូលមកដែនដីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានដាក់ការសង្ស័យយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលឈ្លានពានចូលទឹកដីកម្ពុជានេះ គឺអាចចេញមកពីនាវា ឬចេញពីប្រទេសមួយ។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រទេសនានា ចំពោះការបង្ហោះយន្តហោះគ្មានមនុស្សបើកចូលមកដែនដីកម្ពុជា គឺជាបំពានដែនដីរបស់កម្ពុជា ហើយករណីនេះមិនមែនជារឿងសាមញ្ញនោះទេ គឺជារឿងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា៕

អត្ថបទទាក់ទង