ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំង កុំបន្តស្វែងរកមុខអ្នកទម្ងាយការសម្ងាត់ គឺគ្មានប្រយោជន៍ទេ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 42
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំង កុំបន្តស្វែងរកមុខអ្នកទម្ងាយការសម្ងាត់ គឺគ្មានប្រយោជន៍ទេ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំង កុំបន្តស្វែងរកមុខអ្នកទម្ងាយការសម្ងាត់ គឺគ្មានប្រយោជន៍ទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្លែងផ្តាំទៅក្រុមអ្នកនយោបាយប្រឆាំង ដែលកំពុងចង់រកមុខអ្នកដែលរាយការណ៍ ជូននាយករដ្ឋមន្ត្រី ពីព័ត៌មានសម្ងាត់របស់ជនក្បត់ជាតិ ៣ ជំនាន់ (ទណ្ឌិត សម រង្ស៊ី) ដែលបម្រុងប្រើលិខិតឆ្លងដែនបារាំង ពីព្រោះខ្លួនមានសញ្ជាតិបារាំង ក្លែងបន្លំជាភ្លៀវទេសចរណ៍ ដើម្បីបានចូលទៅទឹកដីប្រទេសវៀតណាម នៅក្នុងគោលបំណងលួចឆ្លងចូលមកកាន់ប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសបន្តអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា មិនបាច់ស្រាវជ្រាវរកទេ បើអ្នកឯងចង់រក លុះណាអ្នកឯង កាប់សម្លាប់មនុស្ស ដែលនៅជុំវិញខ្លួនរបស់អ្នកឯង ឱ្យអស់ ទើបអស់មនុស្សរបស់លោកនាយករដ្ឋមន្ត្រី។ សម្តេចតេជោ ថ្លែងមិនសំដៅចំឈ្មោះទៅលើបុគ្គណាទេ តែអាចបានដឹងថា ចង់សំដៅទៅលើទណ្ឌិត សម រង្ស៉ី ខណៈពេលដែលមនុស្សជំនិតរបស់ទណ្ឌិតរូបនេះ បានផ្ញើសារនៃកិច្ចប្រជុំសម្ងាត់របស់ក្រុមប្រឆាំង ពីប្រទេសអាមេរិក និងប្រទេសបារាំង មកកាន់សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈទូរស័ព្ទដៃនាពេលថ្មីៗនេះ៕

អត្ថបទទាក់ទង