ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលកម្ពុជា ក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញប្រឆាំងកូវីដ-១៩ បន្ទាប់ពីជំងឺនេះបន្តបំលែងខ្លួនថ្មីៗ និងកំពុងរាលដាលនៅតាមបណ្តាប្រទេសមួយចំនួន​នាពេលចុងក្រោយនេះ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 107
ក្រសួងសុខាភិបាលកម្ពុជា ក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញប្រឆាំងកូវីដ-១៩ បន្ទាប់ពីជំងឺនេះបន្តបំលែងខ្លួនថ្មីៗ និងកំពុងរាលដាលនៅតាមបណ្តាប្រទេសមួយចំនួន​នាពេលចុងក្រោយនេះ ក្រសួងសុខាភិបាលកម្ពុជា ក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញប្រឆាំងកូវីដ-១៩ បន្ទាប់ពីជំងឺនេះបន្តបំលែងខ្លួនថ្មីៗ និងកំពុងរាលដាលនៅតាមបណ្តាប្រទេសមួយចំនួន​នាពេលចុងក្រោយនេះ

ក្រសួងសុខាភិបាល នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនព័ត៌មាន ក្រើនរំលឹកនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញជូនដល់ប្រជាជនដែលមានអាយុចាប់ពី៣ឆ្នាំឡើង។

សេចក្តីជូនព័ត៌មានបានបញ្ជាក់ថា យោងចំណារឯកភាពរបស់ លោកនាយករដ្ឋមន្ត្ ហ៊ុន សែន និងដោយសង្កេតឃើញថា ក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀត កំពុងមានការឆ្លងរីករាលដាល នៅតាមបណ្តាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) សូមធ្វើការក្រើនរំលឹកជម្រាប ជូនសាធារណជនអំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញតាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញ ណែនាំពីអង្គការសុខភាពពិភពលោក ដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញត្រូវធ្វើចាប់ពី៦ខែឡើង បន្ទាប់ពីចាក់ដូសចុងក្រោយ។ ប្រទេសកម្ពុជាកំពុងបន្តផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូចតទៅ៖

អត្ថបទទាក់ទង