ខ្មែរប៉ុស្ដិ៍ Close

បុរសម្នាក់ជិះបញ្ច្រាស់ទិស បុកជាមួយរថយន្ត​ដឹក​អ្នកដំណើរបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងហេតុ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី៣ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 79
បុរសម្នាក់ជិះបញ្ច្រាស់ទិស បុកជាមួយរថយន្ត​ដឹក​អ្នកដំណើរបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងហេតុ បុរសម្នាក់ជិះបញ្ច្រាស់ទិស បុកជាមួយរថយន្ត​ដឹក​អ្នកដំណើរបណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែងហេតុ

ព្រះសីហនុ៖ បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ នៅ​កន្លែងកើតហេតុ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ ម៉ូតូ និង​រថយន្ត បញ្ច្រាសទិស​គ្នា​បុក​គ្នា
ហេតុការណ៍ខាងលើនេះកើតឡើងកាលពី​វេលា​ម៉ោង១១និង២៥នាទី នា​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ១៦៣-១៦៤ ចំណុច​ស្ពាន​តា​នៃ ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។

ជនរងគ្រោះ​មានឈ្មោះ ញឹម សា​រុំ ភេទ​ប្រុស អាយុ៣៨ឆ្នាំ មាន​ស្រុកកំណើត ឃុំ​ពាម​អង្ក្រង ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ តែ​បច្ចុប្បន្ន​រស់នៅ​ភូមិ​ទឹកល្អក់ ឃុំ​ជីខ ស្រុក​ថ្មបាំង ខេត្តកោះកុង អត្តសញ្ញាណ​នេះ បាន​រកឃើញ​មាន​អត្តសញ្ញាណប័ណ្ណ នៅជាប់​ខ្លួន​ជនរងគ្រោះ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ​ជិះ​ម៉ូតូ​បញ្ច្រាសទិស​ ក៏ស្រាប់តែមកដល់ចំណុចកើតហេតុក៏បាន​ប៉ះ​ទំ​គេច​គ្នាជាមួយ​រថយន្ត​ហើយ​បានបណ្តាល​ឲ្យ​បុរស​អ្នកជិះ​ម៉ូតូ​ដួល​បោក​ក្បាល​បាក់ក​ស្លាប់ភ្លាមៗ នៅនឹងកន្លែង​តែម្តង។ រថយន្ត​ប្រ​ភ​ទ​ដឹក​អ្នកដំណើរ កំពត​កោះកុង ពាក់​ស្លា​លេខ ភ្នំពេញ 3C 8972 ។
ក្រោយពេលកើតហេតុ​សមត្ថកិច្ច​ចរាចរណ៍ចុះមកវាស់វែង ព្រមទាំងយករថយន្តនិងម៉ូតូមក​រក្សាទុក​នៅ​កន្លែង​ប៉ូលិស ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់​បន្ត៕

អត្ថបទទាក់ទង