ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប បានចេញលិខិតជូនដំណឹងឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាត សម្រាប់គណបក្សភ្លើងទៀន

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 78
គ.ជ.ប បានចេញលិខិតជូនដំណឹងឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាត សម្រាប់គណបក្សភ្លើងទៀន គ.ជ.ប បានចេញលិខិតជូនដំណឹងឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាត សម្រាប់គណបក្សភ្លើងទៀន

នៅថ្ងៃទី០៩ ខែឧសភា​ ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប  បានចេញលិខិតជូនដំណឹងឱ្យបំពេញលក្ខខណ្ឌដែលខ្វះខាត ជម្រាបជូនដល់ប្រធានគណបក្សភ្លើងទៀន ក្នុងការស្នើសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នំា២០២៣ របស់គណបក្សភ្លើងទៀន។

គ.ជ.ប បានធ្វើការពិនិត្យលើសំណុំលិខិតសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន បានឃើញថា ពុំទាន់បានបំពេញលក្ខខណ្ឌគ្រប់គ្រាន់នៅឡើយទេ។ ដូច្នេះ គ.ជ.ប បានធ្វើការណែនាំនូវចំណុចខ្វះខាត ដែលគណបក្សត្រូវបំពេញបន្ថែមមានដូចខាងក្រោម៖

អត្ថបទទាក់ទង