ទស្សនៈនយោបាយ៖ មិនទាន់យឺតពេលទេ សម្រាប់បក្សភ្លើងទៀន ដាក់អ្នកថ្មីជំនួស លី សុធារ៉ាយុត្តិ
អគ្គលេខាធិការបក្សភ្លើងទៀន ត្រូវបានគេទម្លាយសម្លេងសន្ទនា ជាមួយស្រីស្នេហ៍ប្រពន្ធគេ ដែលពោរពេញទៅដោយ ពាក្យស្មោគគ្រោក អាសអាភាស ឆ្កួតនឹងកាមគុណ ថោកទាបហួសថ្លែង លួចលាក់សាហាយស្មន់ជាមួយប្រពន្ធគេ ទាំងមិនខ្មាសអៀនទាល់តែសោះ។ រឿងរ៉ាវភ្ញាក់ផ្អើលនេះ គឺវាពិតជាហួសចិត្តណាស់ សម្រាប់បុគ្គលដែលត្រូវបានគេតែងតាំង ឱ្យកាន់មុខតំណែងធំក្នុងគណបក្សប្រឆាំង ដែលគ្រោងនឹងប្រកួតជាមួយបក្សកាន់អំណាច ក្នុងពេលបោះឆ្នោតដ៏ខ្លីខាងមុខនេះ ប៉ុន្តែបែរជាមកស្អុយកណ្តាលទីទៅវិញ។ ទង្វើដ៏លាមករបស់ លី សុធារ៉ាយុត្តិ គឺពិតជាធ្វើឱ្យគេនឹកអាសូរ ដល់អ្នកគាំទ្រគណបក្សភ្លើងទៀនជាពន់ពេក មិនដឹងជាពួកគេមានអារម្មណ៍អស់សង្ឃឹមប៉ុណ្ណានោះទេ? ក្នុងនាមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជាមួយរូប ខ្ញុំពិតជាសូមចូលរួមសោកស្តាយជាមួយគណបក្សភ្លើងទៀន ដែលមានអគ្គលេខាធិការជាមនុស្សឈ្លក់វង្វេងនឹងកាមគុណ អត់កេរ្តិ៍ខ្មាស មានទំនាក់ទំនងខុសសីលធម៌ ជាមួយមនុស្សស្រីដែលកំពុងតែមានប្តី ថែមទាំងមិនឱ្យតំលៃលើការងារ និងតួនាទីដែលបក្សនិងអ្នកគាំទ្រប្រគល់ឱ្យ។
ក្រោយពីមានសារសម្លេងបែកធ្លាយជាសាធារណៈ ជាបន្តបន្ទាប់របស់ លី សុធារ៉ាយុត្តិ ដែលកំពុងកាន់តំណែងជាអគ្គលេខាធិការគណបក្សភ្លើងទៀន និងជាអតីតមន្ត្រីអង្គការ NDI តាមសារសម្លេងដែលបែកធា្លយត្រូវបានគេដឹងយ៉ាងច្បាស់ថា ជាសម្លេងពិតប្រាកដរបស់ លី សុធារ៉ាយុត្តិ ហើយជាក់ស្តែងបុគ្គលនេះ កំពុងរួញក្បាលដូចសត្វអណ្តើកក្នុងស្នូក មិនហ៊ានចេញមុខប្រកែក ឬធ្វើការបកស្រាយអ្វីឡើយ។ វាមានន័យថា លី សុធារ៉ាយុត្តិ ស្គាល់ច្បាស់ពីសម្លេងពិត និងខ្លឹមសារពិត ដែលខ្លួនបាននិយាយក្នុងឃ្លីបទាំងនោះ។ ភស្តុតាងជាក់ស្តែងច្បាស់ក្រឡែតបែបនេះហើយ តើគណបក្សភ្លើងទៀនគួរនៅស្ងៀមធ្វើមិនដឹងមិនលឺ ឬមិនអើពើនឹងទង្វើអសីលធម៌នេះឬក៏យ៉ាងណា? តើគណបក្សភ្លើងទៀន ពិតជាគ្មានធនធានមនុស្សដែលល្អជាងបុគ្គលល្មោភកាមនេះឬយ៉ាងម៉េច? ឬក៏មិនចង់រវីរវល់ព្រោះតែគណបក្ស និងអ្នកគាំទ្របក្សនេះ ពេញចិត្តនឹងទង្វើស្មោកគ្រោករបស់ លី សុធារ៉ាយុត្តិ? តាមការវិភាគ ប្រហែលជាមិនមានអ្នកណាពេញចិត្ត និងគាំទ្រទង្វើអសីលធម៌បែបនេះនោះទេ ប្រហែលជាគណបក្សភ្លើងទៀនកំពុងតែត្រិះរិះពិចារណាពីសមាសភាពថ្មី ឬក៏អាចនឹងឆ្លៀតពេលនេះ រៀបចំក្បាលម៉ាស៊ីនដឹកនាំក្នុងបក្សឡើងវិញតែម្តង ទាន់មានឱកាសល្អ។ ជាការពិតសម្រាប់ពេលវេលានេះ គឺមិនទាន់យឺតពេលទេ សម្រាប់គណបក្សភ្លើងទៀន ដើម្បីដកបុគ្គលឆ្កួតកាមនេះចេញ ហើយដាក់អ្នកថ្មីជំនួស។ ការបោះឆ្នោតសកល នៅសល់រយៈពេល៤ខែទៀតឯណោះ លោក រ៉ុង ឈុន និងលោក សុន ឆ័យ គឺជាបេក្ខភាពចាស់ទុំជាងគេ ដែលសាកសមនឹងតំណែងនេះ។ ក្នុងឃ្លីបសម្លេងដែលបែកធ្លាយវាពិតជាគួរឱ្យអាម៉ាស់ណាស់ដែល លី សុធារ៉ាយុត្តិ និយាយថា ការចុះពង្រឹងមូលដ្ឋាន គឺជាការចុះទៅពង្រឹងពងក្តរបស់ខ្លួន ដែលស្មើនឹងការមិនឱ្យតំលៃការងារ ប្រមាថអ្នកគាំទ្រនៅតាមមូលដ្ឋាន នឹងការមើលងាយប្រជាជន ដែលខំត្រុកៗមកគាំទ្រខ្លួន។ បើបក្សភ្លើងទៀន នៅស្ងៀមសុខចិត្តធ្វើភ្លឺ ឱ្យ លី សុធារ៉ាយុត្តិ ធ្វើអីតាមចិត្តទៀតនោះ បុគ្គលនេះនឹងប្រើតំណែងជាអគ្គលេខាធិការបក្សភ្លើងទៀន ដុតបំផ្លាញបក្សទាំងមូល ឱ្យឆេះរលាយហិនហោចជាក់ជាមិនខាន។ សាកស្រមៃទៅមើល មនុស្សសំដីអាសអាភាស ល្មោភកាម ក្នុងខួរគិតតែរឿងរួមភេទដូចជា លី សុធារ៉ាយុត្តិ នេះ នៅពេលដែលគេបានដឹងពេញមួយប្រទេសថា បានធ្វើរឿងអសីលធម៌ លួចសាហាយស្មន់ប្រពន្ធគេ ញុះញង់ឱ្យប្រពន្ធគេក្បត់ប្តីបែបនេះ តើវាសមទេ ដែលត្រូវឱ្យបុគ្គលនេះបន្តចុះបម្រើបក្សភ្លើងទៀនតទៅទៀត ដោយមិនខ្វល់ពីទឹកចិត្តអ្នកគាំទ្រឬយ៉ាងម៉េច? បើធ្វើបែបនេះមែន គឺស្មើនឹងចាប់ទុកអ្នកគាំទ្របក្សខ្លួនថាល្ងង់ខ្លៅ មិនដឹងខ្យល់អី។
ទង្វើរបស់ លី សុធារ៉ាយុត្តិ វាសាកសមពេកហើយ ដែលបុគ្គលនេះ ត្រូវនៅក្រោយលាក់មុខមួយរយៈសិន ទំរាំមហាជនភ្លេចរឿងអាស្រូវនេះ បើឱ្យនៅដើរតួជាមេគេ កាន់តំណែងធំទៀត គឺពិតជាខ្មាសគេទាំងបក្សតែម្តង។ ពេលវេលាចេះតែរំកិលទៅមុខ បក្សភ្លើងទៀនក៏ត្រូវធ្វើសកម្មភាពនយោបាយមួយចំនួន ដើម្បីឈានទៅប្រកួតជាមួយបក្សកាន់អំណាច ចុះបើមុខអ្នកចុះពង្រឹងមូលដ្ឋាន វាស្អុយជាអាចម៍បញ្ច្រសខ្យល់បែបនេះ អ្នកណាទៅចង់ឃើញនោះ។ ពេលនេះទាន់ត្រីទើបស្អុយមួយក្បាល កុំទុកនាំស្អុយដល់ត្រីក្នុងកន្ត្រកទាំងអស់ ដកចេញសិនទៅ ដើម្បីត្រៀមឆ្ពោះទៅរកការបោះឆ្នោត៕
អ្នកតាមដានស្ថានការនយោបាយកម្ពុជា ពៅ ធីតាវណ្ណ