ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា គុករង់ចាំជានិច្ចចំពោះអ្នកទាំងឡាយណាដែលញុះញង់ធ្វើបាតុកម្ម ប្រឆាំងការសម្រេចរបស់ គ.ជ.ប

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 96
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា គុករង់ចាំជានិច្ចចំពោះអ្នកទាំងឡាយណាដែលញុះញង់ធ្វើបាតុកម្ម ប្រឆាំងការសម្រេចរបស់ គ.ជ.ប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា គុករង់ចាំជានិច្ចចំពោះអ្នកទាំងឡាយណាដែលញុះញង់ធ្វើបាតុកម្ម ប្រឆាំងការសម្រេចរបស់ គ.ជ.ប

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យចាញ់បោកជាប់គុកដោយសារតែការញុះញង់ធ្វើបាតុកម្មឱ្យសោះ។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ បានបដិសេធមិនឱ្យមានការធ្វើបាតុកម្មឡើយ ហើយអ្នកដែលរឹងរូសនៅតែធ្វើ នឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាមិនខាន។ លោកនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា កុំស្អីឡើងធ្វើបាតុកម្មឱ្យសោះ ពីព្រោះនេះជាកំហុសផ្ទាល់របស់អ្នកខ្លួនឯង ហើយម្យ៉ាងទៀត អ្នកឯងបានធ្វើជាថៅកែបាតុកម្មយូរហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ថា គុករង់ចាំជានិច្ចចំពោះអ្នកទាំងឡាយណាដែលញុះញង់ធ្វើបាតុកម្ម និងចូលរួមធ្វើបាតុកម្មប្រឆាំងការសម្រេចចិត្តរបស់ គជប និងក្រុមប្រឹក្សាធម្មនុញ្ញ។សមត្ថកិច្ច និងអនុវត្តន៍ការចាប់ខ្លួនទាំងអស់ មិនថានៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិទេ ចំពោះអ្នកដែលបានបង្កអសន្តិសុខ នៅក្នុងសង្គម។ លោកនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាល នឹងធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយរបស់កម្ពុជា ដើម្បីធានាដល់ការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជន៕


អត្ថបទទាក់ទង