ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ចាក់ថាសិទ្ធិជាមូលដ្ឋានដែលរាជរដ្ឋាភិបាលបានផ្តល់ឱ្យពលរដ្ឋ គឺជាចំណុចផ្តើមសំខាន់បំផុតនោះគឺសិទ្ធិរស់រានមានជីវិត

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 41
នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ចាក់ថាសិទ្ធិជាមូលដ្ឋានដែលរាជរដ្ឋាភិបាលបានផ្តល់ឱ្យពលរដ្ឋ គឺជាចំណុចផ្តើមសំខាន់បំផុតនោះគឺសិទ្ធិរស់រានមានជីវិត នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ចាក់ថាសិទ្ធិជាមូលដ្ឋានដែលរាជរដ្ឋាភិបាលបានផ្តល់ឱ្យពលរដ្ឋ គឺជាចំណុចផ្តើមសំខាន់បំផុតនោះគឺសិទ្ធិរស់រានមានជីវិត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា អ្នកខ្លះចូលចិត្តណាស់និយាយពីសិទ្ធិមនុស្ស ប៉ុន្ដែមិនបានគិតទេពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋនោះទេ។ លោកបានថ្លែងបែបនេះ ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា អ្នកខ្លះចូលចិត្តណាស់និយាយពីសិទ្ធិមនុស្ស ប៉ុន្ដែមិនបានគិតទេពីសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ ដូច្នេះរាជរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជីវិតគង់វង្ស។ លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មុននឹងនិយាយពីសិទ្ធិអ្វីៗ យើងត្រូវគិតដល់សិទ្ធិ នៃរស់រានមានជីវិតជាមុនសិន ព្រោះបើសិនជាខ្លួនស្លាប់ហើយ សិទ្ធិអ្វីៗក៏នឹងត្រូវចប់ដូចគ្នាដែរ។ លោកបន្តថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបានផ្តោតជាសំខាន់ជាមុនគេ គឺ ទៅលើសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ ដោយថាជាអទិភាព។

លោកនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា រាជរដ្ឋាភិបាលមិនខ្លាចនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារនូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋនោះទេ។ លោកថា បើថាស្លាប់ហើយ អ្នកឯងទៅរកសិទ្ធិមកពីណាទៀត? ឬសគល់នៃសិទ្ធិផ្ដើមពីសិទ្ធិរស់រានមានជីវិតសិន មានជីវិត ទើបមានការអប់រំ សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ និងប្រជាធិតេយ្យទៅរួច៕

អត្ថបទទាក់ទង