ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន នាយករដ្ឋមន្រ្តីវៀតណាម ចំពោះមរណភាព ប្រធានរដ្ឋវៀតណាម

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃសុក្រ ទី២១ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 82
លោក ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន នាយករដ្ឋមន្រ្តីវៀតណាម ចំពោះមរណភាព ប្រធានរដ្ឋវៀតណាម លោក ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន នាយករដ្ឋមន្រ្តីវៀតណាម ចំពោះមរណភាព ប្រធានរដ្ឋវៀតណាម

(ភ្នំពេញ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានផ្ញើសាររំលែកទុក្ខជូន លោក ង្វៀង សួងហ្វ៊ុក នាយករដ្ឋមន្រ្តីវៀតណាម ចំពោះមរណភាព ប្រធានរដ្ឋវៀតណាម លោក ត្រាន់ ដាយក្វាង។

ក្នុងសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មរណភាពរបស់ ឯកឧត្តម ត្រាន់ ដាយក្វាង នេះគឺជាការបាត់បង់ដ៏ធំធេង នៃថ្នាក់ដឹកនាំដ៏ល្អ និងគួរឱ្យកោតសរសើរម្នាក់របស់ប្រទេស និងប្រជាជនវៀតណាម និងជាការបាត់បង់មិត្តដ៏ល្អរបស់កម្ពុជា។ ក្នុងខណៈដ៏សោកសង្រែងនេះ ការឧទ្ទិស និងការបួងសួងរបស់ខ្ញុំ ស្ថិតនៅជាមួយឯកឧត្តម និងប្រជាជនវៀតណាមជានិច្ច»។

លិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្ត និងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ក៏ដូចជាជូនចំពោះក្រុមគ្រួសារសពចំពោះការបាត់បង់មនុស្សជាទីស្រលាញ់នេះ»។

សូមបញ្ជាក់ថា ប្រធានាធិបតី​វៀតណាមលោក ត្រាន ដៃក្វាង (Tran Dai Quang) បានទទួល​មរណភាព នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ​ នៅអាយុ ៦១ឆ្នាំ។ យោងតាមការដកស្រង់ការផ្សាយ​ពីវិទ្យុរដ្ឋរបស់ប្រទេសវៀតណាម ប្រធានាធិបតីលោក ត្រាន ដៃក្វាង បានទទួល​មរណ​ភាព​បន្ទាប់ពីលោក បានរងការវាយប្រហារ​ដោយជំងឺយ៉ាង​ធ្ងន់ធ្ងរ។ ប្រធានាធិបតី​វៀតណាមបានទទួល​មរណភាព​នៅក្នុងមន្ទីរពេទ្យ​យោធា​នៃប្រទេស​វៀតណាម៕

ខាងក្រោមនេះជាសារលិខិតរំលែងទុក្ខរបស់សម្តេចតេជោ ហ៊ុន​ សែន៖

ប្រភពពី: Freshnews

អត្ថបទទាក់ទង